សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ពលរដ្ឋ ទៅទទួល វ៉ាក់សាំង ខណៈកម្ពុជា រកឃើញជំងឺកូវីដ-១៩ ឡើងវិញ ក្រោយមិនមានឆ្លងប្រាំមួយថ្ងៃជាប់គ្នា

កំពង់ធំ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវទៅដល់ពលរដ្ឋឱ្យទៅចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់គ្នាខណៈអ្នកដែលមិនទាន់ចាក់វ៉ាក់សាំងដូសទី៣ មានចំនួនច្រើន និងកម្ពុជា រកឃើញជំងឺកូវីដ-១៩ ឡើងវិញ ក្រោយមិនមានឆ្លងប្រាំមួយថ្ងៃជាប់ៗគ្នាមកនេះ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូចនេះ ក្នុងឱកាសសំណេះ សំណាល ចែកស្រូវពូជ និងស្បៀង ជូនប្រជាពលរដ្ឋដែលរ ងគ្រោះដោយទឹកជំនន់ចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះ ទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

សម្ដេចតេជោ បានលើកឡើងថា នៅសល់ពលរដ្ឋជិតប្រាំលាន នាក់ទៀត ដែលមិនទាន់ទៅទទួលវ៉ាក់សាំងដូសជំរុញទី៣។ សម្ដេចបានដាស់តឿនឱ្យពលរដ្ឋទៅចាក់វ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់គ្នា ខណៈកម្ពុជា ចាប់ផ្ថើមរកឃើញជំងឺកូវីដ-១៩ ឡើងវិញ ក្រោយរកមិនឃើញរយៈពេល ប្រាំមួយថ្ងៃជាប់ៗគ្នា។

បើតាមសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ន កម្ពុជានៅសល់វ៉ាក់សាំងក្នុងឃ្លាំងជាង ៨លានដូសទៀត៕ ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner