សម្តេចតេជោ ហ៊ុន សែន អរគុណថ្នាក់ដឹកនាំបក្សភ្លើងទៀន ដែលចេញមុខថ្កោលទោស ជនក្បត់ជាតិ សម រង្ស៊ី
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ខេត្តកំពង់ធំ៖ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ចែកស្រូវពូជ និងស្បៀងជូនប្រជាពលរដ្ឋចំនួន ៦៨៤៤គ្រួសារ មកពី៩ក្រុង ស្រុក ៤៨ឃុំ សង្កាត់ និង ២៩៨ភូមិ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀនដែលបានបញ្ជាក់ជំហរច្បាស់លាស់ដោយចេញមុខថ្កោលទោសជនក្បត់ជាតិដែលប្រមាថព្រះមហាក្សត្រ។
សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ភាពឯកោរបស់អាមេក្បត់ជាតិនេះ គឺវានឹងបន្តតទៅទៀត ដែលសូម្បីតែបក្សដែលខ្លួនបង្កើត ក៏បកមកថ្កោលទោសខ្លួនឯងដែរ។ សម្តេចតេជោ ក៏បានបន្តថា អ្នកណាក៏ដោយ មិនអាចផ្សារភ្ជាប់ខ្លួនជាមួយអាចោរក្បត់ជាតិនេះបានទេ៕ ស៊ូ វណ្ណលុក





ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។