លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក

ខេត្តស្វាយរៀង ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកស្រូវពូជជូនដល់ប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់ នៅក្នុងខេត្តស្វាយរៀង នាព្រឹក ថ្ងៃសៅរ៍ ៥កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវបានបន្តទៀតថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ១៩ បានយ៉ាងល្អ និងបានធ្វើឲ្យកម្ពុជាបានក្លាយជាប្រទេសដែលឈរលេខទី ៤ នៅក្នុងចំណោមប្រទេស និងតំបន់ចំនួន ១២១ លើពិភពលោក ក្នុងនាមជាប្រទេសមានសមត្ថភាពងើបចេញពីកូវីដ-១៩ លឿនជាងគេ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងថា រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះ ដែលបង្កឡើងដោយធម្មជាតិ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជាការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ នៅពេលដែលប្រជាពលរដ្ឋជួបការលំបាក គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលបានគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ មិនមែនឃើញមុខសមាជិកគណបក្សប្រជាជនតែពេលឃោសនាបោះឆ្នោតនោះទេ គឺគណបក្សប្រជាជនបានរស់នៅជាមួយគ្នារយៈពេលជា៤៣ឆ្នាំរួចមកហើយ អ្នកខ្លះក៏កើតទាន់ អ្នកខ្លះក៏មិនទាន់ ។

ការចែកស្រូវពូជនេះ គឺជាការចែកនិមិត្តរូបចំនួន ២៧៣គ្រួសារ ដែលមកពី ស្រុកចំនួន៣ គឺស្រកកំពង់រោទិ៍ ស្រុកស្វាយជ្រំ និងក្រុងបាវិត នៃខេត្តស្វាយរៀង ដែលមានផ្ទៃដីខូចខាតចំនួន ៥៥០ហិកតា ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានប្រកាសគាំទ្រ ថ្លែងអំណរគុណដល់ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ ដែលមានកូតាគណបក្សភ្លើងទៀន និងស្ថាប័នមួយចំនួន នៃខេត្តស្វាយរៀង ដែលបានចេញញាត្តិថ្កោលទោសទណ្ឌិតក្បត់ជាតិ សម រង្ស៊ី ចំពោះការប្រមាថព្រះចេស្តាព្រះមហាក្សត្រ ។

អំណោយរបស់សម្តេចតេជោ ចែកជូនប្រជាពលរដ្ឋចំនួន ២៧៣គ្រួសារ ក្នុងមួយគ្រួសារទទូលបាន ៖ ស្រូវពូជ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខ នំប៉ាវ ទឹកសុទ្ធ និង ថវិកា ៥ម៉ឺនរៀល ៕ ដោយ ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner