លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបើកព្រឹត្តិការណ៍អុំទូកនៅខេត្តស្វាយរៀង

ស្វាយរៀង៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អុំទូកប្រពៃណីខ្នាតអន្តរជាតិ នៅន្លេវ៉ៃគោ ខេត្តស្វាយរៀង នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ។

លោកជំទាវម៉ែន សំអនបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តស្វាយរៀង ក្នុងការរៀបចំពិធីប្រណាំងទូកងដែលប្រព្រឹត្តទៅដោយរលូនរយៈពេល២ ថ្ងៃនេះ។ ដែលទាំងនេះគឺជាការបង្ករលក្ខណៈសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋខេត្តស្វាយរៀង ។

ទោះបីក្នុងរយៈពេលជម្ងឺកូវីដ-១៩រាលដាលនៅក្នុងប្រទេសកម្ពុជាក៏ដូចជាសហគមន៍ទាំងមូលហើយកម្មវិធីបុណ្យអុំទូកត្រូវអាក់ខានជាបន្តបន្ទាប់។តែដោយសារស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាលទើបរាជរដ្ឋាភិបាលបានបើកឱកាសឲ្យមានការប្រារព្ធពិធីផ្សេងៗ ជាពិសេសនៅឆ្នាំ២០២២នេះ។

លោកជំទាវបានបន្តថា «បន្ថែមពីលើកិច្ចការរក្សាស្ថានភាពស្ថិរភាពនយោបាយ សន្តិសុខ ការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន និងពង្រឹងខឿនសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំថែមទៀតនោះ រាជរដ្ឋាភិបាលបាននឹងកំពុងតែដាក់ចេញនូវវិធានការបង្ក្រាបល្បែងស៊ីសង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស សំដៅធ្វើយ៉ាងណាទប់ស្កាត់ឱ្យខាងតែបាននូវទីតាំងល្បែងភ្នាល់គ្រប់ប្រភេទដែលជាដើមចមនាំឱ្យវិនាសហិនហោចទ្រព្យសម្បត្តិ អំពើចោរកម្ម អសន្តិសុខ រួមទាំងអំពើហិង្សាក្នុងគ្រួសារ»។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២ថ្ងៃនេះ ក៏មានកាប្រជុំតន្ត្រីពី ក្រុមការងារតន្ត្រីស្រុកស្រែ ក្រុមការងារតន្ត្រីគ្រុឌ និងក្រុមការងារតន្ត្រីហ្គេនស៍បឺគ និងស្តង់តាំងពិព័រណ៌ជាង ៥០០ស្តង់ ផងដែរ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner