រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ
កណ្តាល៖ រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដោយមានប្រជាពលរដ្ធ ភ្ញៀវជាតិ-អន្តរជាតិ ចូលរួមយ៉ាងច្រើកុះករ ។

បើតាមរាយការណ៍របស់មន្រ្តីសាលាខេត្តកណ្តាលបានឲ្យដឹងទៀតថា ពិធីបុណ្យ អុំទូក អកអំបុក សំពះព្រះខែ ក្នុងក្រុងតាខ្មៅ មានទូកចុះឈ្មោះចូលរួមប្រណាំង សរុបចំនួន ៩២ទូក ក្នុងនោះ ៖ ទូកអុំ ចំនួន ៤៧ទូក ទូកចែវ ចំនួន ០៦ទូក ទូកខ្នាតអន្តរជាតិបុរស ចំនួន ៣៦ទូក និងទូកខ្នាតអន្តរជាតិនារី ចំនួន ០៤ទូក សរុបចំណុះទូក ចំនួន ៤.៥០៦នាក់ និងមានកម្លាំងត្រៀម ចំនួន ៧៨៤នាក់ ។

គួរបញ្ជាក់ថា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្តកណ្តាលបានរៀបចំ ប្រណាំងទូក នៅសួនច្បារ មាត់ទន្លេបាសាក់ ក្រុងតាខ្មៅ រយៈពេល ០២ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីបង្កបរិយាកាសទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត សប្បាយរីករាយ ដើម្បីអបអរសាទរ ព្រះរាជពិធី បុណ្យអុំទូក បណ្ដែតប្រទីបសំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តិទៅ នាពេលខាងមុខនេះ។
ជាមួយគ្នានេះ រស្ឋបាលខេត្តកណ្ដាលបានរៀបចំ ដាក់តាំង ពិព័រណ៍ លក់ផលិតផល ក្នុងស្រុកជាច្រើនប្រភេទ ដោយឡែក នៅពេលរាត្រី និងមានរៀបចំ បណ្តែតគោម លើផ្ទៃទឹក បាញ់កាំជ្រួច និងមានកម្មវិធី ប្រគុំតន្ត្រីសម័យ ដែលមានតារាចំរៀងល្បីៗមកពីផលិតកម្ម (Galaxy) ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានោះកម្លាំងសមត្ថកិច្ចជាច្រើនក៏បានដាក់ពង្រាយដើម្បីការពារសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិផងដែរ ៕ ដោយ / គ្រី សម្បត្តិ


