ការនាំចេញអង្ករពីខែមករា ដល់ខែតុលារបស់វៀតណាម មានចំនួន៦,១លានតោន កើនឡើង១៧,២%

ហាណូយ៖ ទិន្នន័យរបស់រដ្ឋាភិបាលបានបង្ហាញ នៅថ្ងៃសៅរ៍ ទី២៩ តុលា ២០២២នេះថា ការនាំចេញអង្កររបស់វៀតណាម ក្នុងអំឡុងពីខែមករា ដល់ខែតុលាត្រូវបានប៉ាន់ប្រមាណថា បានកើនឡើងប្រហែល ១៧.២% បើធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ពោលមានចំនួនសរុបដល់ ៦.០៧ លានតោន។

Tập đoàn Lộc Trời ứng dụng công nghệ cao thu hoạch lúa nhanh chóng – Ảnh: ĐẶNG TUYẾT

ប្រាក់ចំណូលបានមកពីការនាំចេញអង្ករ ក្នុងរយៈពេលនេះត្រូវបានគេមើលឃើញថា កើនឡើង ៧.៤% ដល់ ២.៧ ពាន់លានដុល្លារ។

ការនាំចេញអង្ករនៅខែតុលា ពីប្រទេសវៀតណាម ដែលជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិឈានមុខគេមួយរបស់ពិភពលោកទំនងជាមានចំនួន ៧០ម៉ឺនតោន ដែលមានតម្លៃ ៣៣៤លានដុល្លារ៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner