លោក ដូណាល់ ត្រាំ ប្តេជ្ញាបង្កើនការវាយប្រហារលើក្រុមតាលីបង់ ក្នុងឱកាសសហរដ្ឋអាម៉េរិក ប្រារព្ធខួបការវាយប្រហារថ្ងៃទី១១ ខែកញ្ញា

សហរដ្ឋអាម៉េរិក៖ លោក ដូណាល់ ត្រាំ នៅថ្ងៃពុធនេះ បានសន្យាបង្កើនការវាយប្រហារខ្លាំងឡើងលើក្រុមតាលីបង់ ស្របពេលដែលសហរដ្ឋអាម៉េរិកបានប្រារព្ធខួបលើកទី១៨ នៃការវាយប្រហារថ្ងៃទី១១ ខែកញ្ញា ដែលបាននាំឱ្យប្រទេសមហាអំណាចពិភពលោកនេះធ្វើសង្គ្រាមនៅអាហ្វហ្កានីស្ថាន។

ថ្លែងនៅឯមន្ទីរបញ្ចកោណ ជាទីដែលធ្វើពិធីគោរព និងផ្តល់កិត្តិយសដល់មនុស្សជិត៣,០០០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះ ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បាននិយាយអំពីការបង្កើនការវាយប្រហារដោយយោធាដែលមិនធ្លាប់មានពីមុនមកទៅលើក្រុមតាលីបង់។ លោក ត្រាំ បន្ថែមទៀតថា ក្នុងរយៈពេល៤ថ្ងៃចុងក្រោយនេះ កងទ័ពអាម៉េរិកបានវាយប្រហារសត្រូវរបស់យើងយ៉ាងខ្លាំងជាងអ្វីដែលបានធ្លាប់វាយប្រហារកាលពីមុន ហើយនោះនឹងបន្តទៅមុខទៀត។

ប្រធានាធិបតីអាម៉េរិករូបនេះបានសង្កត់ធ្ងន់ថា ការបង្កើនការវាយប្រហារត្រូវបានបញ្ជា បន្ទាប់ពីលោកបានលុបចោលកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់កាលពីចុងសប្តាហ៍មុន ដើម្បីសងសឹកចំពោះការវាយប្រហារដោយគ្រាប់បែក ដែលបានសម្លាប់ទាហានអាម៉េរិកម្នាក់កាលពីសប្តាហ៍កន្លងទៅ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner