ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារ ជូនពលរដ្ឋជាង ៦ពាន់គ្រួសារនៅខេត្តព្រៃវែង

ព្រៃវែង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញសំណេះសំណាល ចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋខេត្តព្រៃវែងចំនួន ៦,១១២គ្រួសារ នៅព្រឹកថ្ងៃអាទិត្យ ទី៣០ ខែតុលា ឆ្នាំ២០២២ ។

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានឱ្យដឹងថា ខេត្តព្រៃវែង ជាខេត្តមួយដែលមានអំណោយផលខ្ពស់សម្រាប់ដំណាំស្រូវ ហើយផ្ទៃដីសម្រាប់ធ្វើស្រែមានជិត ៣៤ម៉ឺនហិកតា។ ក្នុងនោះផ្ទៃដីស្រែវស្សាមាន ២៥ម៉ឺនហិកតា។ ខេត្តនេះ ធ្លាប់ជាខេត្តជាប់ចំណាត់លេខមួយលើទិន្ន ផលស្រូវ។ ក្នុងរដូវវស្សាឆ្នាំនេះ ខេត្តព្រៃវែង ក៏បានទទួលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេមេគង្គផងដែរ។

ឯកឧត្តម ជា សុមេធី បានបន្តថា ទឹកជំនន់នេះ បង្កឱ្យប៉ះពាល់ស្រុកចំនួន១១ ស្មើនឹង ៤៩ឃុំ និង ២៤៥ភូមិ។ ប៉ះពាល់ស្រែប្រជាកសិករជិត ៧ពាន់ហិកតា ស្មើនឹងជាង ៧ពាន់គ្រួសារ។ ផ្ទៃដីខូចខាតសរុបមានជិត ៦ពាន់ហិកតា ស្មើនឹងជាង ៦ពាន់គ្រួសារ។ ក្នុងនោះផ្ទៃដីដែលអាចស្តារឡើងវិញបាន មានចំនួន៩ស្រុក លើផ្ទៃដីជាង ៥ពាន់ហិកតា ស្មើនឹងជាង ៦ពាន់គ្រួសារ ៕ ដោយ ៖ ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner