មនុស្ស ប្រុស ស្រី រងរបួសជាច្រើននាក់ ត្រូវបាននាំយកទៅសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យ ដោយសារគោយន្តកន្ត្រែយ៍រអិលចុះធ្លាក់ពីពីលើវត្ភភ្នំកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ មានមនុស្សប្រុស ស្រី ៥នាក់ រងរបួសធ្ងន់ស្រាល កំពុងសង្រ្គោះ និងព្យាបាលនៅមន្ទីរពេទ្យដោយសារបើកគោយន្តកន្ត្រែយ៍ដាក់លេខមិនចូល រអិលចុះធ្លាក់ពីវត្តភ្នំកងវ៉ា ។ ហេតុការនេះ កើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ក្នុងសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ មានគោយន្តកន្រៃ្ត១គ្រឿងដឹកមនុស្សពីក្រោយពេញចុះពីលើវត្តភ្នំកងវ៉ា ដែលមានផ្លូវចំណោត ហើយពេលនោះគោយន្តដាក់លេខមិនចូល ក៏បណ្តាលឲ្យគោយន្តរអិលចុះយ៉ាងលឿនទៅបុកនិងម៉ូតូរុឺម៉កដែលកំពុងឈប់ចាំប្រពន្ធចុះពីលើវត្ត ហើយក៏ជ្រុលធ្លាក់ទៅក្នុងស្រះទឹកធ្វើឲ្យមនុស្សជិៈពីក្រោយគោយន្តធ្លាក់ចេញពីគោយន្តដេករនូក រណែល ពេញផ្លូវ។

មន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកក្រុងសិរីសោភ័ណបានប្រាប់អ្នកយកព័ត៍មានឲ្យដឹងបន្តទៀតថា ក្រោយពីកើតហេតុហើយ អ្នករបួសត្រូវបាននគរបាលចរាចរណ៍ដឹកទៅមន្ទីរពេទ្យបង្អែកក្រុងសិរីសោភ័ណ ក្នុងនោះដោយមានមនុស្សម្នាក់របួសធ្ងន់ពេកនគរបាលចរាចរណ៍ដឹកបន្តយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ក្នុងនោះពុំមានអ្នកស្លាប់ឡើយ៕ដោយ៖ឃិន គន្ធា

ads banner