ខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោនៅថ្ងៃទី៣០ តុលា ២០២២
បាននាំយកព្រះរាជបណ្តាំព្រះមហាក្សត្រ និងសម្តេចម៉ែ សួរសុខទុក្ខប្រជាពលរដ្ឋដែលចូលរួមក្នុងកម្មវិធី ក៏ដូចជាពលរដ្ឋនៅទូទាំងខេត្តព្រៃវែង
ចូលរួមសោកស្តាយ និងចែករំលែកការលំបាកជាមួយប្រជាពលរដ្ឋទាំងអស់ ដែលបានរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់
ពេលជួបការលិចលង់ កសិករពីសង្គមចាស់ មិនមានអ្នកជួយអន្តរាគមន៍ទេ តែបច្ចុប្បន្នគឺមានការជួយអន្តរាគមន៍ពីរាជរដ្ឋាភិបាល មានទាំងស្រូវពូជ និងស្បៀងអាហារផ្សេងៗ
អរគុណប្រជាពលរដ្ឋដែលបានចូលរួមអនុវត្តន៍វិធានការនានា រួមទាំងការទៅទទួលយកវ៉ាក់សាំង
មិនមែនជារឿងតូចតាចទេ សម្រាប់កម្ពុជា ពលរដ្ឋមានត្រឹមជាង ១៦លាននាក់ តែពលរដ្ឋស្លាប់ជាង៣ពាន់នាក់ ក្នុងរយៈពេលខ្លី ព្រោះតែជំងឺកូវីដ១៩
សល់តែពីរថ្ងៃទៀតទេ ខួបមួយឆ្នាំ ដែលកម្ពុជា បានបើកសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩
នៅថ្ងៃម្សិលមិញ មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន៣នាក់
ថ្លែងអំណរគុណប្រជាពលរដ្ឋនៅខេត្តព្រៃវែង និងពលរដ្ឋទូទាំងប្រទេស ដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ និងសង្ឃឹមថា ប្រជាពលរដ្ឋបន្តបោះឆ្នោតគាំទ្រ
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងអញ្ជើញមកកម្ពុជា ដើម្បីប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំពាក់ព័ន្ធ
សម្តេចនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន តាមទូរស័ព្ទ នៅថ្ងៃទី១ វិច្ឆិកា វេលាម៉ោង ៤រសៀល៕

#ams1minute