ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ៧កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ កិច្ចការរបស់អ្នកស្ថិតក្នុងសញ្ញាណវិជ្ជមាន ក៏ប៉ុន្តែភាពស្មុគ្រស្មាញក៏មានច្រើនដែរក្នុងពេលនេះ។ សូមជៀសវាងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ ពីព្រោះភាពជំទាស់ និងកាយយល់ច្រលំបន្តិចបន្តួចអាចនឹងកើតឡើង។ ចូរប្រើប្រាស់ថ្ងៃនេះរៀបចំផែនការជាថ្មី ហើយត្រូវខិតខំប្រឹងប្រែងបញ្ចប់ការងារដែលកំពុងតែអនុវត្តន៍ ដើម្បិជាទុនដល់ភាពជោគជ័យក្នុងអនាគតដ៏ខ្លី។ មានព្រឹត្តការណ៍រីករាយជាច្រើននៅខាងមុខ ដូច្នេះសូមចំណាយពេលធ្វើការងារបន្ថែម។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការងារ និងមុខរបរតូចធំ មានភាពរីកចម្រើនគួរជាទីត្រេកអរណាស់។ លោកអ្នកអាចមានលទ្ធភាពដោះស្រាយបញ្ហា ឬបញ្ឈប់ភាពប៉ុនប៉ងពីមនុស្សដែលចាំមើលបំណាំអ្នក ដោយត្រឹមតែសង្កត់ចិត្ត និងសណ្តោសប្រណី។ ប្រសិនបើមានបញ្ហាច្រើន កុំដោះស្រាយវាក្នុងពេលតែមួយ។ ចូររៀនពីរបៀបប្រើពេលវេលាធ្វើការប្រកបដោយប្រសិទ្ធភាព។ ថ្ងៃនេះប្រសិនបើអ្នកអាចរកពាក្យសាម័ញ្ញមកពិភាក្សា អ្នកនឹងទទួលបានភាពជោគជ័យ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកមានដំណើរការទៅជាប្រក្រតី ប៉ុន្តែលោកអ្នកហាក់គ្មានតុល្យភាពចំពោះសុខភាពនោះទេ។ សូមកុំធ្វើការហួសកំរិត ប៉ុន្តែងាកមកសន្សំកម្លាំងវិញ។ អ្នកមិនគួរបង្កើតការងារណាដែលទាមទារកំលាំងខ្លាំងនោះទេ។ ថ្ងៃនេះអ្នកពោរពេញទៅដោយផែនការ និងគំនិត ហើយលោកអ្នកអាចធ្វើការរួមគ្នាជាមួយមនុស្សក្នុងរង្វង់ការងារបាន ប៉ុន្តែមិនត្រូវដាក់បន្ទុកលើគេឡើយ។ លើសពីនេះ សូមជៀស វាងពីជម្លោះ និងបញ្ហារបស់អ្នកដទៃ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទទួលបានផលប្រយោជន៍ដ៏ធំក្នុងជំនួញ និងការងារ ប៉ុន្តែលក្ខខណ្ឌដ៏ចាំបាច់បំផុតក្នុងពេលនេះគឺត្រូវបដិសេធអារម្មណ៍រំជួល ចិត្តរវើរវាង និងសំដីទ្រគោះចំពោះមនុស្សនៅជុំវិញខ្លួន។ អ្នកអាចមានបញ្ហាជាមួយមិត្តនៅក្នុងក្រុម ហើយបន្តិចម្តងពួកគេនឹងបាត់ជំនឿលើអ្នក ប្រសិនបើអ្នកមិនគ្រប់គ្រងខ្លួនឯងទេ។ ក្រៅពីនេះ សូមលោកអ្នកកុំមើលស្រាលស្ថានការណ៍ ពិសេសគួរមានទំនាក់ទំនងប្រកបទៅដោយភាពយោគយល់ជាមួយមនុស្សនៅជុំវិញខ្លួន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ កិច្ចការងារនានារបស់អ្នកមិនទាន់អាចទទួលបានផលតាមក្តីប្រាថ្នាទេក្នុងពេលនេះ។ អ្វីៗទាំងអស់ទាមទារឲ្យមានហេតុផល និងទិន្នន័យច្បាស់លាស់ បើមិនដូច្នេះ ដំណើរការការងារ និងអាជីវកម្មអាចរងផលប៉ះពាល់ និងពិបាកកែលម្អជាថ្មីណាស់។ សូមកុំធ្វើឲ្យមិត្តរួមការងារ និងដៃគូអាជីវកម្មភ្ញាក់ផ្អើលនឹងសកម្មភាពប្រថុយប្រថានរបស់អ្នក ពីព្រោះសកម្មភាពរបៀបនេះមិនមែនជាវិធីល្អដើម្បីទទួលជោគជ័យទេ។ បើទោះយ៉ាងណា។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ កិច្ចការងាររបស់លោកអ្នកមិនមានបញ្ហាមករាំងស្ទះឡើយ។ ថ្ងៃនេះជាពេលអំណោយផលសម្រាប់ការបង្ហាញគម្រោងការងារថ្មី ពីព្រោះលោកអ្នកទទួលបានអំណោយផលលើផ្នែកការទូត និងការទំនាក់ទំនងយ៉ាងខ្លាំង។ ចំពោះលោកអ្នកដែលប្រកបរបរអាជីវកម្ម អាចសំឡឹងមើលទិសដៅថ្មីបានយ៉ាងប្រាកដណាស់ ក្នុងនោះដៃគូជំនួញរបស់អ្នកនឹងផ្តល់ភាពស្មោះត្រង់ ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹង។ ដោយឡែក ប្រសិនបើអ្នកនឹងធ្វើការផ្លាស់ប្តូរ ក៏នឹងទទួលបានផលដ៏ប្រសើរផងដែរ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាសីអាជីពការងារផ្តល់ដល់អ្នកនូវភាពចម្រើនលូតលាស់យ៉ាងខ្លាំងសម្រាប់រាល់កិច្ចការទាំងឡាយដែលអ្នកកំពុងធ្វើ និងគ្រោងទុក។ លោកអ្នកអាចដាក់បង្ហាញការងារទាំងនោះបាន ហើយអ្វីៗនឹងផ្តល់មកវិញនូវភាពវិជ្ជមានទាំងអស់។ លោកអ្នកដែលប្រកបការងាររដ្ឋអាចនឹងទទួលបានដំណឹងដ៏រីករាយទាក់ទងនឹងផែនការសកម្មភាពរបស់អ្នក។ នៅមានបញ្ហាមួយចំនួនដែលអ្នកជួបប្រទះ ប៉ុន្តែសូមកុំមានក្តីបារម្ភឡើយ។ អ្វីៗទាំងអស់អាចគ្រប់គ្រង និងដោះស្រាយបានដោយភាពងាយស្រួល។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះលោកអ្នកនឹងជួបប្រទះនូវការងាររវល់ខ្លាំង ស្មុគ្រស្មាញ និងពិបាកដោះស្រាយបន្តិច។ ពិសេស សូមប្រយ័ត្នការខាតបង់ផ្នែកហិរញ្ញវត្ថុ។ សូមកាត់បន្ថយសកម្មភាពអាជីវកម្ម ប្រសិនបើអាចធ្វើទៅបាន ពីព្រោះវិធីនេះធានាបាននៅហានិភ័យទាំងអស់។ សូមរៀបចំវិធីសាស្រ្តប្រកបដោយការទទួលខុសត្រូវ ហើយយកចិត្តទុកដាក់ចំពោះរាល់លក្ខខណ្ឌសំខាន់ៗ។ លើសពីនេះ សូមគិតគូរជាថ្មីជាមួយនឹងការសិក្សារៀនសូត្រ និងទទួល ការចែករំលែកពីមនុស្សនៅក្បែរខ្លួន។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះរាសីការងាររបស់អ្នកធានាបាននូវភាពវិជ្ជមាន និងសុទិដ្ឋនិយមក្រៃលែង។ ប៉ុន្តែសូមកុំរងចាំទទួលផលដោយមិនបានធ្វើសកម្មភាព។ អំណោយផលរបស់អ្នកក្នុងថ្ងៃនេះ គេលទ្ធភាពសម្រេចចិត្ត និងការគិតឆាប់រហ័ស។ អ្នកពោរពេញដោយផែនការ ហើយផែនការទាំងនោះនឹងមានមនុស្សជាច្រើនគាំទ្រយ៉ាងខ្លាំង ហេតុដូច្នេះសូមសម្រេចធ្វើការងារទៅតាមបំណងប្រាថ្នា។ ភាពអវិជ្ជមាន អាចកើតឡើងបន្តិចបន្តួច ប៉ុន្តែលោកអ្នកអាចដោះស្រាយបានយ៉ាងងាយ ដូច្នេះគ្មានអ្វីត្រូវបារម្ភទេ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ដែត។ រាសីថ្ងៃនេះនឹងផ្តល់ភាពជោគជ័យដល់អ្នកពេញមួយថ្ងៃតែម្តង។ អ្នកនឹងអាចជំនះរាល់ឧបស័គ្គដោយងាយ ហើយមិនត្រូវការក្បួនច្បាប់អ្វីធំដុំនោះទេ ពីព្រោះពាក្យសំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ក្នុងការដោះស្រាយបញ្ហា។ សូមព្យាយាមចាប់ផ្តើមការងារតាំងពីព្រឹក ហើយមានភាពរហ័សរហួនជានិច្ច ធ្វើយ៉ាងណាព្យាយាមឈានជំហ៊ានឲ្យបានមុនដៃគូប្រជែង។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះប្រសិនបើអ្នកចង់សម្រេចការងារ ឬទទួលផលចំណេញក្នុងមុខរបរគួរធ្វើការជាក្រុម ឬសហការការយ៉ាងជិតស្និទ្ធជាមួយដៃគូ។ សកម្មភាពដោយឯកឯងទាំងឡាយ មិនអាចផ្តល់ភាពជោគជ័យធំដុំ ឬអាចនឹងជួបប្រទះផលលំបាកដែលពិបាកកែខៃផងដែរ។ សូមធ្វើការសម្រេចចិត្តផ្អែកលើពត៌មាន និងភាពពិត ហើយហាមដាច់ខាតយកអារម្មណ៍មកលាយឡំ។ ក្រៅពីនេះ សម្រាប់ការពិភាក្សាការងារមិនសមស្របទេ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងស្រុតចុះ។ កិច្ចការងារនានារបស់អ្នកក្នុងថ្ងៃនេះអាចនឹងជួបប្រទះនឹងកំហុសឆ្គងឬភាពរអាក់រអួលច្រើន ដែលមានទំនោរពីមជ្ឈដ្ឋានខាងក្រៅជាជាងក្នុងរង្វង់ការងារ។ ព្យាយាមធ្វើកិច្ចការដោយម៉ត់ចត់ និងកុំធ្វើឲ្យមានការភ្ញាក់ផ្អើលដល់មិត្តរួមការងារ ក៏ដូចជាថ្នាក់លើក្តី។ ការចូលរួកក្នុងកិច្ចពិភាក្សាគួរតែយកចិត្តទុកដាក់មុននឹងបញ្ចេញយោបល់។ អ្វីៗគួរអនុវត្តន៍ទៅតាមគម្រោងផែនការ និងកាលវិភាគ។ ថ្ងៃនេះមិនមែនជាពេលវេលាសមស្របសម្រាប់ការចេញដំណើរបេសកកម្មផ្លូវឆ្ងាយនោះទេ ដូច្នេះបើអាចគួរផ្អាកសិន។
ចំណាំៈ
ឆ្នាំទាំង៥ ថោះ ម្សាញ់ មមី វក រកា រាសីឡើងខ្ពស់ត្រដែត។ លាភសំណាង និងឳកាសនៅក្នុងពេលនេះមានច្រើន។ អ្នកក៏នឹងអាចធ្វើការចុះហត្ថលេខា ឬបណ្តាក់ទុនបានយ៉ាង ប្រសើរផងដែរ។