ថៃ និងវៀតណាមអះអាងដូចគ្នាថា ពលរដ្ឋខ្លួនស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងជាង ១៥០នាក់ អំឡុង Halloween នៅកូរ៉េខាងត្បូង

សេអ៊ូល៖ ទីភ្នាក់សារព័ត៌មានថៃនិងវៀតណាមបានដកស្រង់សម្តីរបស់មន្ត្រីផ្លូវការរបស់ខ្លួនថា ក្នុងចំណោមមនុស្សស្លាប់ប្រមាណ ១៥០នាក់ អំឡុងហេតុការណ៍រត់ជាន់គ្នា នាពិធីបុណ្យ Halloween នៅកូរ៉េខាងត្បូង។

The Nation បានចេញផ្សាយ ដោយដកស្រង់ប្រភពពីស្ថានទូតថៃប្រចាំកូរ៉េខាងត្បូងថា ស្ថានទូតបានទទួកព័ត៌មានពេលរសៀលម្សិលមិញថា ជនជាតិថៃយ៉ាងតិចណាស់ ម្នាក់បានស្លាប់ក្នុងហេតុការណ៍នោះដែរ។ ពេលនេះ ស្ថានទូតកំពុងសហការជាមួយនគរបាលកូរ៉េខាងត្បូង ដើម្បីតាមដានព័ត៌មានបន្ថែមទៀត ខណៈដែលស្ថានទូតនឹងជូនដំណឹងនេះទៅគ្រូសារជនរងគ្រោះ ឲ្យបានឆាប់។

រីឯ ទីភ្នាក់ងារព័ត៌មាន VNexpress បានចុះផ្សាយ ដោយផ្អែកតាម ស្ថានទូតវៀតណាមប្រចាំកូរ៉េខាងត្បូង កាលពីថ្ងៃអាទិត្យថា ពលរដ្ឋវៀតណាមម្នាក់ស្ថិតក្នុងចំណោមមនុស្សទំាំងនោះដែរ។ ស្ថានទូតបាននិយាយថា ខ្លួនកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងអត្តសញ្ញាណរបស់ពលរដ្ឋវៀតណាមដែលបានស្លាប់។

ខ្លួនក៏បានស្នើឱ្យអាជ្ញាធរកូរ៉េខាងត្បូងស៊ើបអង្កេតមូលហេតុនៃឧប្បត្តិហេតុនេះ និងអនុវត្តវិធានការការពារពលរដ្ឋចាំបាច់ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ពលរដ្ឋវៀតណាម។ កុងស៊ុល ក្រសួងការបរទេស ក៏កំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណជនរងគ្រោះ និងអនុវត្តនីតិវិធីចាំបាច់ ៕ ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner