ហូម-ឌូខេសិន រៀបចំវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម
ភ្នំពេញ ៖ ហូម-ឌូខេសិន រៀបចំវគ្គបណ្តុះបណ្តាល ការគ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ម្ចាស់អាជីវកម្ម នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ដើម្បីគាំទ្រម្ចាស់អាជីវកម្មឱ្យស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុអោយបានច្បាស់លាស់ ។
ធម្មទានាចារ្យ កឹម អឿន ស្ថាបនិក និងជាអគ្គនាយក ហូម-ឌូខេសិន បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្ដាលនេះធ្វើឡើងក្នុងគោលបំណង គាំទ្រម្ចាស់អាជីវកម្មឱ្យស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុឱ្យបានច្បាស់លាស់នឹងជួយឱ្យការសម្រេចចិត្តក្នុងការធ្វើអាជីវកម្មពេញដោយទំនុកចិត្តនិងភាពត្រឹមត្រូវប្រាកដនិយម។
ហូម-ឌូខេសិន ជឿជាក់ថា មេរៀនចំនេះដឹងផ្នែកហិរញ្ញវត្ថុនិងអាចផ្តល់លោកអ្នកនូវចំនេះដឹងមូលដ្ឋានគ្រឹះសំខាន់ៗ ដែលចំណេះជំនាញទាំងនោះមានដូចជា៖
- របៀបគ្រប់គ្រងហិរញ្ញវត្ថុ ( ចំនេះដឹងជំនាញរឹង) ចំណាប់អារម្មណ៏ (ជំនាញទន់)
- ការស្វែងយល់អំពីទិដ្ឋភាពហិរញ្ញវត្ថុអោយបានច្បាស់
- យល់ពីរបាយការណ៍ហិរញ្ញវត្ថុ វិភាគ ចំនូល ចំនាយ ទ្រព្យ បំណុល និងការកែលម្អ
- ចេះបែងចែកចំនាយផ្សេងៗអោយបានត្រឹមត្រូវ
- យល់ដឹងដីហានិភ័យនៃអាជីវកម្ម
- ផែនការប្រតិបត្តិការនៅក្នុងអាជីវកម្ម ។
ធម្មទានាចារ្យ ឈឹង សង្ហា នាយកបណ្ដុះបណ្តាល សហគ្រាសហូម-ឌូខេសិន មានប្រសាសន៍ថា៖ HOME-DUCATION ផ្តោតលើអាជីវកម្មខ្នាតតូច និងមធ្យម កង្វះខាតផ្នែកហិរញ្ញវត្ថុ មិនតំបន់ជាឧបសគ្គ ប៉ុន្តែកង្វះគំនិតអាជីវកម្មនោះទេគឺជាឧបសគ្គពិតប្រាកដរបស់អ្នក ដូច្នេះគំនិតអាជីវកម្មសំខាន់ណាស់សំរាប់អាជីវកម្ម អោយមានស្ថេរភាពហិរញ្ញវត្ថុ និងមានភាពរីកច្រើនបានលឿន ៕ ដោយ / គ្រី សម្បត្តិ

