រុស្ស៊ីបន្តរិះគន់សហរដ្ឋអាមេរិក ជុំវិញសង្គ្រាមនៅអ៊ុយក្រែន

មូស្គូ៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក សឺហ្គៃ ឡាវរ៉ូវ បានថ្លែងក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍រដ្ឋរុស្ស៉ី ស្តីពីវិបត្តិមីស៊ីល នៅថ្ងៃអាទិត្យម្សិលមិញថា ស្ថានភាពសព្វថ្ងៃ គឺវាស្រដៀងគ្នាទៅនឹងឆ្នាំ១៩៦២ ពីព្រោះរុស្ស៉ីកំពុងរងការគំរាមកំហែង ដោយអាវុធរបស់លោកខាងលិចនៅឯអ៊ុយក្រែន។

ទន្ទឹមគ្នា ប្រមុខការទូតរុស្ស៊ីរូបនេះបន្តរិះគន់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពាក់ព័ន្ធនឹងសង្គ្រាមនៅអ៊ុយក្រែន ជាមួយការបង្ហាញក្ដីរំពឹងថា លោក បៃដិន នឹងមានឆន្ទៈក្នុងការដោះស្រាយការប្រឈមមុខដាក់គ្នា ឱ្យដូចគ្នាទៅនឹងការដោះស្រាយវិបត្តិមីស៊ីលគុយបាឆ្នាំ១៩៦២ដែរ។

ស្របពេលជាមួយគ្នានេះដែរ អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន បានបដិសេធមិនធ្វើអត្ថាធិប្បាយលើការអត្ថាធិប្បាយរបស់លោក ឡារ៉ូវ នោះឡើយ ប៉ុន្តែបានលើកឡើងថា កន្លងមក សហរដ្ឋអាមេរិកនៅតែរក្សាទំនាក់ទំនងបើកចំហជាមួយរុស្ស៊ី៕ ប្រភព៖ Reuters ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner