កិច្ចគាំពារបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គម ត្រូវបានពង្រឹង កែលម្អ និងសម្រួចជាបន្តបន្ទាប់ ក្លាយជាយន្តការ សំខាន់ដែលត្រូវបានទទួលយកយ៉ាងទូលំទូលាយ ដើម្បីគាំពារសុខុមាលភាពសាធារណៈ និងធានាបានការអភិវឌ្ឍដោយចីរភាព

ក្នុងឱកាសសន្និបាតបូកសរុបលទ្ធផលការងារបរិស្ថានឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម ប៉ាក សុខារ៉ាវុត អគ្គនាយកនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន បានអញ្ជើញធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលសិក្ខាសាលាស្តីពីកិច្ចគាំពារបរិស្ថាន ដោយបានលើកយកប្រធានបទរងចំនួន៦ មកបង្ហាញរួមមាន៖

ទី១)វិធានការពង្រឹងការគ្រប់គ្រងគុណភាពខ្យល់៖ ការតាមដានគុណភាពខ្យល់សាធារណៈ និងទិសដៅ វិធានការទប់ស្កាត់ការបំពុលខ្យល់

ទី២)វិធានការគ្រប់គ្រងគុណភាពទឹក៖ ការងារតាមដានគុណភាពទឹកនៃប្រភពទឹកសាធារណៈ, ស្ថានភាពគុណភាពទឹកនៃប្រភពទឹកសាធារណៈ និងទិសដៅ វិធានការទប់ស្កាត់ការបំពុលទឹក

ទី៣)វិធានការគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជន៖ ស្ថានភាពការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន, បញ្ហាប្រឈមលើការគ្រប់គ្រង សំណល់រឹងទីប្រជុំជន និងទិសដៅ វិធានការពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងសំរាមសំណល់រឹង

ទី៤)វិធានការគ្រប់គ្រងសារធាតុគ្រោះថ្នាក់និងសំណល់គ្រោះថ្នាក់៖ ស្ថានភាពការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់, បញ្ហាប្រឈមលើការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់ និងទិសដៅ វិធានការពង្រឹងការគ្រប់គ្រងសារធាតុនិងសំណល់គ្រោះថ្នាក់

ទី៥)វិធានការពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តិកិច្ចគាំពារបរិស្ថាន៖ ស្ថានភាពការជំរុញអនុវត្តច្បាប់ពាក់ព័ន្ធកិច្ចគាំពារបរិស្ថាន, បញ្ហាប្រឈមក្នុងការជំរុញអនុវត្តច្បាប់គាំពារបរិស្ថាន និងទិសដៅ វិធានការជំរុញការអនុវត្តច្បាប់គាំពារបរិស្ថាននៅតាមប្រភពបំពុល

ទី៦)ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន៖ ការចុះវាយតម្លៃហេតុប៉ះពាល់បរិស្ថាន, បញ្ហាប្រឈមនិងដំណោះស្រាយ។

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner