អាជ្ញាធរខណ្ឌច្បារអំពៅ ប្រារព្ធ ទិវាជាតិបរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ មាតុភូមិយើងស្អាតនិងបៃតង

ភ្នំពេញ ៖ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិ បរិស្ថាន ២៣ វិច្ឆិកា ឆ្នាំ២០២២ ក្រោមប្រធានបទ ( មាតុភូមិយើងស្អាត និងបៃតង ) ដែលប្រារព្ធធ្វើឡើងផ្សារបឹងឈូក ដែលជាតំបន់រងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងភូមិ អូរអណ្ដូង១ សង្កាត់ ព្រែកប្រាខណ្ឌច្បារអំពៅ ។

ថ្លែងនៅក្នុង ទិវាជាតិបរិស្ថាននេះដែរ លោកចេង មុនីរ៉ា អភិបាលខណ្ឌ បានមានប្រសាសន៍ដូច្នេះថា ការរៀបចំ និងការចូលរួម ទិវាដ៏មានសារៈសំខាន់នាឱកាសនេះ ជាការឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការចូលរួមចំណែកក្នុងបុព្វហេតុបរិស្ថានវានឹងក្លាយជា ចលករដែលជំរុញឲ្យមានការ ផ្ដើមធ្វើសកម្មភាព មេត្រីបរិស្ថានរួមចំណែកឲ្យភពផែនដីយើងស្អាតបៃតងនិងស្រស់បំព្រងប្រកប ដោយសុខភាពនិងសុខុមាលភាពសម្រាប់មនុស្សគ្រប់រូប ។

គោលបំណងនៃការរៀបចំទិវាជាតិ បរិស្ថាននេះឡើង គឺ
ទី១-នៅទីសាធារណៈ រដ្ឋបាលខណ្ឌ និងសង្កាត់ ត្រូវចាត់វិធានការ ធ្វើអនាម័យនៅតាមទីសាធារណៈ ជាប់ជាប្រចាំដោយត្រូវសម្អាតនិងប្រមូលសំរាមមិនឲ្យមាន នៅតាមដងផ្លូវច្រាំងទន្លេសួនច្បារទីផ្សារនិងរៀបចំដាំកូនឈើបន្ថែមតាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួន ។
ទី២-គ្រប់គ្រឹះស្ថានសាធារណៈសាលារៀន វត្តអារាម មន្ទីរពេទ្យ សូមចាត់ ចែងធ្វើអនាម័យសម្អាតទាំងក្នុងនិងក្រៅបរិវេណអង្គភាព ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម កាកសំណល់រឹងឲ្យបានត្រឹមត្រូវស្របតាមគោលការណ៍ 4Rs សំដៅធានាបរិយាកាសការងារល្អនិងសោភ័ណភាព ។
ទី៣-រោងចក្រ សហគ្រាស សិប្បកម្មអាជីវកម្ម ត្រូវធ្វើអនាម័យសម្អាតទាំងក្នុងនិងជុំវិញទីតាំងរបស់ខ្លួន និងត្រូវ អប់រំផ្សព្វផ្សាយដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូនអំពីការគ្រប់គ្រងសំរាមនិងកាកសំណល់រឹង ឲ្យបានត្រឹមត្រូវ ។
ទី៤-រមណីយដ្ឋាន មណ្ឌលកម្សាន្តភោជនីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថានជាប់ជាប្រចាំដើម្បីធានាសោភ័ណភាព. ផាសុកភាព និងភាពមនោរម្យ. ក្នុងការផ្តល់សេវាកម្មសម្រាក លម្ហែនិងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម. សំណល់រឹង ឲ្យបានរៀបរយ. ដាក់ធុងសំរាមឲ្យបានគ្រប់គ្រាន់និងដឹកជញ្ជូនចេញឲ្យទាន់ពេលវេលា ។
ទី៥- លំនៅឋានៈ អាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ត្រូវណែនាំដល់ប្រជាពលរដ្ឋឲ្យធ្វើអនាម័យបរិស្ថាននៅតាម លំនៅឋាន ហ្នឹងតាមពីតាំងកម្មសិទ្ធិរបស់ខ្លួន ដោយត្រូវសម្អាតប្រមូលទុកដាក់សំរាម សំណល់រឹង ឲ្យបានសមស្របតាមស្ថានភាពជាក់ស្តែង នៃមូលដ្ឋាននីមួយៗ និងស្របតាមសេចក្ដីណែនាំរបស់រដ្ឋបាល រាជធានីភ្នំពេញក្នុងទិសដៅ ធានាឲ្យបាន នូវគុណភាពបរិស្ថាន សោភ័ណភាព និងអនាម័យ ។

លោក ចេង មុនីរ៉ា បន្តថា ក្រសួងបរិស្ថានក៏បាន ចេញសារាចរណែនាំដល់បណ្ដាមន្ទីរស្ថាប័ននិងអង្គភាពព្រមទាំងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមបញ្ឈប់ការបោះសំរាមនិងកាក សំណល់គ្រប់ប្រភេទ ពាសវាលពាស កាល ដោយទាមទារឲ្យមានការ បែងចែកនិងវេចខ្ចប់សំរាម ឲ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ។ មិនតែ
ប៉ុណ្ណោះក៏បានដាក់ចេញនូវវិធានការ ផាកពិន័យយ៉ាងធ្ងន់ធ្ងរផងដែរដល់ជនទាំងឡាយណាដែលបន្តបោះចោលសំរាមដោយគ្មានសណ្តាប់ធ្នាប់លើទីសាធារណៈ ៕

ដោយ ៖ ប៊ុនធី-សណ្តោស

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner