សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីខួបទី១០ នៃកិច្ចព្រមព្រៀង ASEP និងប្រកាសផ្លូវការសៀវភៅទី២ នៃវិទ្យាស្ថាន Eria នៅព្រឹកនេះ
AMS និង ទូរទស្សន៍អប្សរា នឹងធ្វើការផ្សាយបន្តផ្ទាល់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីខួបទី១០ នៃកិច្ចព្រមព្រៀង ASEP និងប្រកាសផ្លូវការសៀវភៅទី២ នៃវិទ្យាស្ថាន Eria នាព្រឹកថ្ងៃពុធ ទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧៖១៥នាទី។
វេទិកានេះ នឹងត្រូវបានរៀបចំឡើង ដើម្បីរំលឹកឡើងវិញនូវដំណើរនៃអាសិប (RCEP) និងការសម្ពោធសៀវភៅទី២ របស់វិទ្យាស្ថាន ERIA ស្តីពីកិច្ចព្រមព្រៀងអាសិបក្រោមមូលបទ «ថាមវន្តនៃតំបន់អាស៊ីបូព៌ា និងកិច្ចព្រមព្រៀងអាសិបក្នុងក្របខ័ណ្ឌសម្រាប់សមាហរណកម្មតំបន់» ដែលវេទិកានេះនឹងប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ពីថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនឹងញ៉ាំងឱ្យកិច្ចព្រមព្រៀងអាសិប កាន់តែមានសារសំខាន់ក្រោយចូលជាធរមានកាលពីដើមឆ្នាំ២០២២ នេះ បន្ទាប់ពីកិច្ចចរចាយ៉ាងស្វិតស្វាញជិត១០ឆ្នាំ ក្រោមគោលការណ៍ណែនាំកំណត់ដោយ សេចក្តីថ្លែងការណ៍រួម ស្តីពីការបើកការចរចាកិច្ចព្រមព្រៀងអាសិប អនុម័តតាំងពីឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ៕