Ah Na Paris Salon ទម្លាយរឿងរ៉ាវជីវិតពិតរបស់ខ្លួន និងប្រកាស ពីភាពជោគជ័យ

ភ្នំពេញ៖មកក្រឡេកមើលវិស័យតុបតែងមុខនិងធ្វើម៉ូតសក់ នៅ កម្ពុជា គឺជាវិស័យដែលផុលផុសខ្លាំងនិងជាសេចក្តីត្រូវការ ចាំបាច់ សម្រាប់ស្រ្តីៗ។អ្នកប្រកបរបរនេះក៏កើតឡើងជាច្រើនដែរ ក្នុង ពេលបច្ចុប្បន្នដោយគ្រាន់តែអ្នកខ្លះទទួលជោគជ័យ និងអ្នកខ្លះ ទៀតមិនបានរីកចម្រើនតែប៉ុណ្ណោះ។លោក សីទ្ធិ សក្ត័ បានក្លាយ ជាបុគ្គលជោគជ័យម្នាក់ក្នុងការដឹកនាំហាង សាឡនដោយឈរ ជើងអស់ រយៈពេលប្រាំឆ្នាំនិងមាន អ្នកគាំទ្រយ៉ាងច្រើននោះ គឺ” Ah Na Paris Salon “។

ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំនៃអាជីវកម្មហាងសាឡន Ah Na Paris Salon លោក សីទ្ធិ សក្ក័បានប្រាប់ក្រុម សារព័ត៌មាន ឱ្យ ដឹងថា ក្រោយវិបត្តិកូវីដ១៩បានស្ងប់ស្ងាត់ទៅ វិស័យសាឡន ក៏បានងើបខ្លាំងឡើងវិញដែរជាមួយនឹង ការអបអរនូវការជើង ឈរ អាជីវកម្មរបស់ខ្លួនបានរយៈពេលប្រាំឆ្នាំហើយអាចឆ្លងកាត់មកដល់សព្វថ្ងៃ នេះ។អ្វីដែល ពិសេសជាងនេះគឺលោកបានអរគុណ រាជ រដ្ឋាភិបាលដែលធ្វើឱ្យសេដ្ឋកិច្ចជាតិងើបឡើងវិញទើបវិស័យមួយនេះរស់រាន បន្តបានទៅមុខ។

លោក សីទ្ធិ សក្ក័ បានបញ្ជាក់ថា បើនិយាយពីវិស័យមួយនេះ គឺលោកមិនបានតាំងចិត្តស្រលាញ់ ឬមានក្តីប្រាថ្នាពីមុន ទេ។ប៉ុន្តែដោយសារតែជីវភាពទើបជំរុញឱ្យរូបលោកខិតខំប្រឹងទៅធ្វើជាមួយគេលើផ្នែកតុបតែងកាយធ្វើម៉ូតសក់នេះក្នុង នាមជាកូនជាង អស់រយៈពេល១៨ឆ្នាំ។បន្ទាប់ពីមានបទពិសោធន៍គួរសមល្មមនេះក៏បានជំរុញឱ្យលោកឈានមកបើកមុខរបរផ្ទាល់ខ្លួន ដោយឈរលើសមត្ថភាព ចំណេះ ដឹង និងធនធានដែលលោកមាន។បន្ទាប់ពីដំណើរការមក អាជីវកម្ម មួយនេះក៏មានការរីកចម្រើនហើយលោកក៏បាន គ្រប់គ្រង អាជីវកម្ម មួយនេះបានទទួលជោគជ័យដូចសព្វថ្ងៃ។

សូមបញ្ជាក់ផងដែរថា Ah Na Paris Salonលោក សីទ្ធិ សក្ក័ បាន បង្កើតឡើងអស់រយៈពេលប្រាំឆ្នាំមកហើយ ដោយមានការទទួល ស្គាល់ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់ៗក្រុមតារាល្បីៗ អ្នកមាន លំដាប់ខ្ពស់ៗ នៅកម្ពុជា ហើយជាពិសេសស្រ្តីជាអ្នកជំនួញ ជាច្រើ ន ពេញចិត្តចំពោះ Ah Na Paris Salonដែលបានផ្តល់សេវាកម្ម យ៉ាងល្អជូនដល់ភ្ញៀវ។

ជាមួយគ្នានោះ ក្នុងឱកាសអបអរសាទរខួប៥ឆ្នាំនៃអាជីវកម្ម ហាងសាឡន Ah Na Paris Salon លោក សីទ្ធិ សក្ក័ ក៏បាន បង្ហាញសមភាពដៃគូរកស៊ីថ្មីរបស់អ្នកនាង លី ដារា អគ្គនាយិកា ក្រុមហ៊ុនសាប៊ូកក់សក់ SEYORK បានចូលរួមសហាការនាំចូល សាប៊ូមានគុណភាពល្អប្រសិទ្ធខ្ពស់ ចូលមកកម្ពុជាសម្រាប់ ចែកចាយ នៅទូទាំងប្រទេសប្រើប្រាស់។ ចាប់ពីថ្ងៃអបអរកម្មវិធីនេះទៅ អគ្គនាយិកាក្រុមហ៊ុនសាប៊ូកក់សក់ SEYORK ត្រៀមធ្វើការងារជាមួយ Ah Na Paris Salon ដើម្បី បំពេញតម្រូវការទីផ្សារនិងផ្សព្វផ្សាយផលិតផលល្អមួយនេះឱ្យកាន់តែទូលំទូលាយជាងមុន សម្រាប់ស្រ្តីទទួលបានសរសៃសក់ស្អាត មានសុខភាព៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner