ឯ.ឧ ណុប ចាន់ណារិន្ទ៖ អធិការកិច្ចលើផ្នែកកិច្ចលទ្ធកម្មសាធារណ: និងការផ្តល់សេវាសាធារណ: គឺជាផ្នែកមួយនៃការលើកកំពស់អភិបាលកិច្ចល្អ ដែលជាស្នូល នៃគោលនយោបាយ យុទ្ធសាស្ត្រចតុកោណ

ភ្នំពេញ៖ អ្នកនាំពាក្យ និងជារដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ( ទ រ ព អ ) ឯ.ឧ ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា : ការចុះធ្វើអធិការកិច្ច នាពេលនេះ ជាផ្នែកមួយក្នុងការអនុវត្តឲ្យបានប្រសិទ្ធិភាពនៃគោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានអភិបាលកិច្ចល្អ ជាស្នូល ។

ឯ.ឧ ណុប ចាន់ណារិន្ទ បន្តថា តាមរយៈនៃការរកឃើញពីចំណុចអវិជ្ជមាន របស់នីតិបុគ្គល ឬសារវ័ន្តបុគ្គល ជាជំហ៊ានដំបូង យើងត្រូវធ្វើការកែលម្អតម្រង់ទិសដល់មន្រ្តីរាជការរដ្ឋបាលសាធារណៈ នៅតាមបណ្តាក្រសួង ស្ថាប័ន រាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ និងមន្ទីរ-អង្គភាព ទាំងនោះ ឱ្យអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន ឲ្យប្រកបដោយមនសិការវិជ្ជាជីវៈ តម្លាភាព គណនេយ្យភាព និងប្រសិទ្ធភាពខ្ពស់ សំដៅបម្រើផល ប្រយោជន៍សាធារណៈ នឹងផ្តល់ជំនឿជឿជាក់ដល់ប្រជាជន មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ។

ការលើកឡើងរបស់ ឯ.ឧ ណុប ចាន់ណារិន្ទ នាពេលនេះ បានធ្វើឡើងក្នុងគ្រាដែលដឹកនាំក្រុមការងារចុះធ្វើអធិការកិច្ច នៅរដ្ឋបាលខេត្តកំពង់ស្ពឺ មន្រ្តីសាលាដំបូងខេត្ត រដ្ឋបាលក្រុង-ស្រុក រួមនឹងមន្ទីរជុំវិញរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពីថ្ងៃអង្គារ៍ ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឯ.ឧ ណុប ចាន់ណារិន្ទ ក្នុងនាមលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទ រ ព អ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខរបស់លោកជំទាវ ផ្ញើជូនថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការគ្រប់អង្គភាព ប្រកបដោយក្តីនឹករលឹក និងបានជំរាបជូនពីគោលបំណង នៃការចុះធ្វើអធិការកិច្ច ដែលមានក្នុងកម្មវត្ថុ នៃបេសកម្មចំនួនពីរជាសំខាន់៖
១- ពិនិត្យលើសេវាសាធារណ:
២- កិច្ចលទ្ធកម្មសាធារណ:

កម្មវត្ថុ នៃបេសកកម្មទាំងពីរខាងលើនេះ ជាការងារមួយក្នុងចំណោមការងារជាច្រើនទៀត របស់ក្រសួងទ រ ព អ ក្នុងឋាន:ជាសេនាធិការឲ្យរាជរដ្ឋាភិបាលលើវិស័យអធិការកិច្ច ដើម្បីចុះតាមដានពិនិត្យមើល និងរាយការណ៍ជូនប្រមុខដឹកនាំតាមឋានានុក្រម តាមរយ:លទ្ធផលអធិការកិច្ខ សំដៅធ្វើយ៉ាងណាឲ្យការអនុវត្តបានជោគជ័យប្រកបដោយប្រសិទ្ធភាព នូវរាល់សកម្មភាពអនុវត្តភារកិច្ចរបស់អង្គភាពនីមួយៗដែលទទួលខុសត្រូវ លើការងារគ្រប់គ្រងការផ្តល់សេវាសាធារណៈ ការអនុវត្តកិច្ចលទ្ធកម្មសាធារណៈក្នុងការិយាល័យ និងនៅថ្នាក់រដ្ឋបាលខេត្តកំពង់ស្ពឺ រដ្ឋបាលក្រុង-ស្រុក សាលាដំបូងខេត្ត ពន្ធនា គា រខេត្ត ស្នងការដ្ឋាននគរបាលខេត្ត អធិការដ្ឋាន នគរបាលក្រុង-ស្រុក ព្រមទាំងមន្ទីរ-អង្គភាពជុំវិញខេត្ត និងអង្គភាពពាក់ព័ន្ធ ។

ឯ.ឧ ណុប ចាន់ណារិន្ទ បានអរគុណចំពោះ ឯ.ឧ អភិបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការបានល្អជាមួយក្រុមការងារ ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់នូវហានិភ័យ និងភាពមិនប្រក្រតី ដែលអាចកើតមានឡើងក្នុងដំណើរការ នៃការអនុវត្ត ។ ក្នុងនោះយើងក៏មានការលើកសរសើរចំពោះអង្គភាពនានាដែលអនុវត្តបានល្អ និងធ្វើការកែកែលម្អចំណុចអវិជ្ជមាន ជាបន្ទាន់ ជាមួយគ្នា ផងដែរ ៕

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner