ក្នុងខែកញ្ញា ឆ្នាំ២០២២ ឥណ្ឌូនេស៊ីទទួលបានភ្ញៀវទេសចរបរទេសជាង ៥០ម៉ឺននាក់

ហ្សាកាតា៖ យោងតាមស្ថិតិរបស់រដ្ឋាភិបាលឥណ្ឌូនេស៊ី បានឱ្យដឹងក្នុងថ្ងៃអង្គារទី០១ ខែវិច្ឆិកាថា ប្រទេសនេះបានកត់ត្រាចំនួនភ្ញៀវទេសចរបរទេសជិត ៥៤០,០០០នាក់នៅក្នុងខែកញ្ញា ឆ្នាំ២០២២នេះ ដែលជាការកើនឡើងដ៏ច្រើនសម្បើម បើប្រៀបធៀបទៅនឹងចំនួនភ្ញៀវទេសចរបរទេស ៥,០០០នាក់ ដែលបានចុះឈ្មោះក្នុងខែដូចគ្នាកាលពីឆ្នាំមុន។

នៅក្នុងសន្និសីទសារព័ត៌មានមួយ អនុប្រធានទីភ្នាក់ងារចែកចាយស្ថិតិ និងសេវាកម្មរបស់ឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា ចំនួននេះ គឺកើនឡើង ៥.៥០ភាគរយ បើប្រៀបធៀបទៅនឹងខែសីហាកន្លងទៅ។

សូមបញ្ជាក់ផងដែរថា ចំនួនភ្ញៀវបរទេសមកដល់ប្រទេសឥណ្ឌូនេស៊ី ចន្លោះពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២២នេះ បានកើនឡើងដល់ ២,២៧លាននាក់។ បើតាមការគ្រោងទុកនោះ ប្រទេសឥណ្ឌូនេស៊ីបាននិងកំពុងកំណត់គោលដៅស្រូបទាញភ្ញៀវទេសចរបរទេសរហូតដល់ ៣,៦លាននាក់ក្នុងឆ្នាំ២០២២នេះ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ទីណា និងបុត្រា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner