ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម សហការជាមួយក្រុមការងារឥណ្ឌា ជួសជុលជណ្តើរឈើនៅចំណុចរោងងទងទី៣នៃប្រាសាទតាព្រហ្ម

នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ ភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទតាព្រហ្ម បានសហការជាមួយក្រុមការងារឥណ្ឌា លើការងារជួសជុលជណ្តើរឈើនៅរោងទងទី៣ ក្បែរច្រកទ្វារខាងកើត ចំណុចឡើងទស្សនាទេសភាពនៃប្រាសាទតាព្រហ្ម ដែលមានសភាពទ្រុឌទ្រោម។

ការងារជួសជុលនេះ ធ្វើឡើងដើម្បីរក្សាបាននូវសុវត្ថិភាពនៅទីតាំងគយគន់ទេសភាព និងកន្លែងផ្តិតយករូបភាពដ៏សំខាន់មួយនៅប្រាសាទតាព្រហ្ម។ ជាពិសេសលើកសោភ័ណភាព បង្កលក្ខណៈងាយស្រួល និងជៀសវាងការបង្កជាគ្រោះដោយយថាហេតុណាមួយដល់ភ្ញៀវទេសចរ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner