ស្រ្តីម្នាក់បើកលេងល្បែងសុីសងដោយខុសច្បាប់ (jokerតាមអុីនធើណែត) ត្រូវនគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួន

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បានឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណី បើកលេងល្បែងសុីសងដោយខុសច្បាប់(jokerតាមអុីនធើណែត) នៅវេលាម៉ោង០១”០០នាទី ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ស្ត្រីជាជនសង្ស័យឈ្មោះហេង ធីតា ភេទស្រីអាយុ៣១ឆ្នាំ មុរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវជាតិលេខ៥ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។(ជាភ្នាក់ងារ)

សម្ភារៈដកហូតរួមមាន
-ទូរសព្ទ័ចំនួន ០៣គ្រឿង ម៉ាក OPPO ពណ៍ខ្មៅ ពណ៍មាស និងពណ៍ផ្កាឈូក។
-បុងកត់ប្រាក់មួយចំនួន។

លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានឱ្យដឹងទៀតថា នៅថ្ងៃខែឆ្នាំវេលាម៉ោងចំណុចកើតហេតុខាងលើ កម្លាំងសមត្ថកិច្ចអធិការនគរបាលខណ្ឌប្ញស្សីកែវ បានបើកការស្រាវជ្រាវបង្រ្កាបទីតាំងបើកលេងល្បែងសុីសងខុសច្បាប់(joker) នៅចំណុចកើតហេតុខាងលើ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតភស្តុតាង យកមកអធិការដ្ឋានខណ្ឌឬស្សីកែវដើម្បីធ្វើការសួរនាំនិងចាត់ការតាមនិតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

ស៊ូ ប៊ុនធី
ស៊ូ ប៊ុនធី
ការីផ្នែកសង្កម-សន្តិសុខ ធ្លាប់បំរើការងារលើវិស័យព័ត៌មានជាច្រើនឆ្នាំ ជាពិសេស លើព័ត៌មានសន្តិសុខសង្គម និងបម្រើនៅស្ថានីយ៍វិទ្យុ និងទូរអប្សរា ចាប់ពីឆ្នាំ ២០១០ រហូតមកដល់បច្ចប្បន្ននេះ ។
ads banner
ads banner
ads banner