តម្លៃអង្ករវៀតណាមលើសថៃ ក្នុងទីផ្សារពិភពលោក

ហាណូយ៖ អង្ករ (Broken Rice) របស់វៀតណាម ជាធម្មតា មានតម្លៃទាបជាងដៃគូរប្រកួតប្រជែង ដែលជាប្រទេសថៃ នៅក្នុងទីផ្សារនាំចេញ ប៉ុន្តែ កាលពីខែតុលា តម្លៃអង្ករវៀតណាមលើសថៃ ក្នុងទីផ្សារពិភពលោក ឈានដល់កម្រិតកំណត់ត្រា។

យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទបានឱ្យដឹងថា អង្ករវៀតណាមទទួលបានតម្លៃ ពី ៤២៥ ដល់ ៤៣០ ដុល្លារក្នុងមួយតោន ថ្លៃជាងឥណ្ឌា ចន្លោះពី ៤៨ ដល់ ៥១ ដុល្លារ និង ថ្លៃជាងប្រទេសថៃ ១៨ ដល់ ២៥ ដុល្លារ ខ្ពស់ជាងពូជស្រដៀងគ្នាពីប្រទេសឥណ្ឌា និងប្រទេសថៃ។

ជាមួយគ្នានេះដែរ វៀតណាមបាននាំចេញអង្ករច្រើនប្រភេទ ជាង៦លានតោន ក្នុងតម្លៃជិត៣ពាន់លានដុល្លារ ក្នុងរយៈពេល១០ខែដំបូង កើនឡើង១៧% និង៧% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ។

ក្រុមហ៊ុនក្នុងស្រុករំពឹងថា ការនាំចេញអង្ករនឹងនៅតែមានទំហំធំ និងទទួលបានតម្លៃខ្ពស់សម្រាប់រយៈពេលបីឆ្នាំខាងមុខ ចាប់តាំងពីពិភពលោកកំពុងប្រឈមមុខនឹងការប្រែប្រួលអាកាសធាតុ និងការផ្គត់ផ្គង់ស្បៀងអាហារកំពុងធ្លាក់ចុះ ហើយទិន្នផលស្រូវរបស់ថៃ ក៏កំពុងធ្លាក់ចុះ។

វៀតណាមជាប្រទេសនាំចេញអង្ករធំជាងគេទីបីរបស់ពិភពលោកបន្ទាប់ពីឥណ្ឌា និងថៃ ហើយមានចំណែកដល់ទៅ ៧,៨% នៃពាណិជ្ជកម្មអង្ករពិភពលោក។ អង្កររបស់វៀតណាម ឥឡូវនេះ កំពុងត្រូវបានលក់នៅក្នុងប្រទេសចំនួន ២៨ និងតំបន់ជុំវិញពិភពលោក ភាគច្រើននៅអាស៊ី និងអឺរ៉ុប៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner