ដោយសារតែគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនៈវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន បានរុញច្រានឱ្យក្បាលម៉ាស៊ីនសេដ្ឋកិច្ចងើបឡើងវិញ
ភ្នំពេញ៖«ដោយសារតែគោលនយោបាយវ៉ាក់សាំងដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា និងទស្សនវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការកសាងខឿនសុខុមាលភាពប្រជាពលរដ្ឋ ប្រឆាំង នឹងជំងឺកូវីដ១៩ ធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាទទួល បានការចាក់ វ៉ាក់សាំង ដោយឥតគិតថ្លៃ បង្កើតភាពស៊ាំសហគមន៍ ទប់ស្កាត់បាន ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ហើយរាជរដ្ឋាភិបាលបានបើក ដំណើរការសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញរហូតមក ដល់ថ្ងៃនេះមានរយៈពេលមួយឆ្នាំហើយ»។ នេះគឺជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជា សមាជិក ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត អនុប្រធាន ក្រុមការងារក្រុង បូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោត នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ អំឡុងពេលធ្វើ វេទិកា សាធារណៈ ជាមួយពលរដ្ឋនៅ ភូមិព្រែកត្នោត សង្កាត់ព្រែកត្នោត ក្រុងបូកគោ។
ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា ជាមួយការបើក ដំណើរ ការប្រទេស និងដំណើរការសេដ្ឋកិច្ចឡើងវិញលើគ្រប់វិស័យរយៈ ពេលមួយឆ្នាំមកនេះបានជួយរុញច្រានក្បាលម៉ាស៊ីនសេដ្ឋកិច្ចជាតិឱ្យងើបឡើងវិញ បន្ទាប់ពីត្រូវបានញាំញីដោយវិបត្តិនៃជំងឺកូវីដ-១៩ អស់រយៈពេលជាង ២ឆ្នាំកន្លងមកនេះ។ រដ្ឋាភិបាលកម្ពុជាបន្តបញ្ជាក់ថាសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា ឆ្នាំ ២០២២នេះ សេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រាប្រមាណ ៥,៤ភាគរយ និងនៅឆ្នាំ២០២៣ នឹងសម្រេចបានអត្រាកំណើន ក្នុងរង្វង់ ៦,៦ភាគរយ»។
ក្នុងវេទិកាសាធារណៈដែលមានការអញ្ជើញចូលរួមពីមន្ត្រីជំនាញមន្ទីរ អាជ្ញាធរក្រុងសង្កាត់ ប្រជាពលរដ្ឋរបស់ក្រុងបូកគោសរុបជិត ១០០នាក់ មានគោលបំណងដើម្បីក្តាប់ពី សំណើសំណូមពរ និងសហការដោះស្រាយបញ្ហាប្រឈម និងការលំបាកនានា របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងាររាជរដ្ឋាភិ បាលចុះមូលដ្ឋានក្រុង បូកគោ ទទួលបន្ទុកសង្កាត់ព្រែកត្នោត បានលើកឡើងពីសភា ពការណ៍រួមនៃដំណើរវិវឌ្ឍរបស់កម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយក្នុងនោះបានសង្កត់ធ្ងន់ពី ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ការពារ សុខ សន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍឱ្យបានជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ ដោយមិនអនុញ្ញាតឱ្យក្រុមជនក្បត់ ជាតិបំផ្លិចបំផ្លាញសេចក្តីសុខនិងការអភិវឌ្ឍរបស់ ជាតិនិង ប្រជាជន ឡើយ។ ឯកឧត្តម នេត្រ ភក្ត្រា ក៏បានលើកឡើងពីភាព ជោគជ័យលើការចាក់វ៉ាក់សាំង នាំឱ្យមានភាពស៊ាំក្នុងសហគមន៍ ហើយកម្ពុជាជាប្រទេសឈានមុខគេមួយដែលប្រជាជនបានទទួលការចាក់វ៉ាក់សាំងមានអត្រាខ្ពស់នៅលើពិភព លោក ក៏ដូចជាការ គាំទ្រជាសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ពលរដ្ឋក្រីក្រជួបការលំបាក ដែលនេះគឺជាគោលនយោបាយ គាំពារសង្គមរបស់រដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនសន្យា តែធ្វើជាក់ស្តែង បម្រើប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។
នៅចំពោះមុខអាជ្ញាធរ និងប្រជាជនរដ្ឋក្នុងសង្កាត់ព្រែកត្នោត ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា អនុប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់
ព្រែកត្នោត បានលើកឡើងពីលក្ខណៈសម្បត្តិទី៧ នៃគោល នយោបាយជាតិភូមិឃុំសង្កាត់មានសុវត្ថិភាព និងអនុវត្តឱ្យ
បានប្រសិទ្ធភាពខ្ពស់ក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ និងចាត់វិធានការចាំបាច់នានាដើម្បីថែរក្សាឱ្យបាន នូវសណ្តាប់ ធ្នាប់ សាធារណៈ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងសង្កាត់ និងលុប បំបាត់នូវល្បែងស៊ីសងគ្រប់ប្រភេទ ក៏ដូចជាទប់ស្កាត់និងបង្ក្រាប បទល្មើសគ្រឿងញៀនពីក្នុងភូមិសង្កាត់ ឱ្យបានហ្មឺងម៉ាត់ ជាមួ យនឹងការគិតគូរយកចិត្តទុកដាក់រៀបចំ អនាម័យបរិស្ថានក្នុងសហគមន៍ឱនយបានស្អាតដើម្បីផាសុក ភាពសម្រាប់ប្រជាពលរដ្ឋក្នុងសង្កាត់ ក៏ដូចជាការទាក់ទាញភ្ញៀវ ទេសចរសម្រាប់មកដើរកម្សាន្តតំបន់ទេសចរណ៍សហគមន៍ ទាញចំណូលសម្រាប់ប្រជាសហគមន៍។ ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ និងជាបានអំពាវនាវដល់ប្រជាពលរដ្ឋដែល បានចុះឈ្មោះបោះឆ្នោតទៅពិនិត្យឈ្មោះរបស់ខ្លួនក្នុងបញ្ជីបោះឆ្នោត និងបានជំរុញឱ្យប្រជាពលរដ្ឋគ្រប់អាយុទៅចុះឈ្មោះ បោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តមរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានជំរុញផងដែរដល់ពលរដ្ឋដែលមានអត្តសញ្ញាណបណ្ណហួសសុពលភាព ជ្រុះបាត់ ឬគ្រប់អាយុបោះឆ្នោតនាខែកក្កដា ឆ្នាំ២០២៣ ខាងមុខ សូមធ្វើអត្តសញ្ញាណបណ្ណ ឬធ្វើការងារជាមួយមន្ត្រីនៅមូលដ្ឋាន របស់ខ្លួន។
នៅក្នុងវេទិកាសាធារណៈនេះ ក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន ក្រុងបូកគោបានដោះស្រាយសំណើនិងសំណូមពរ មួយចំនួនរបស់បងប្អូនប្រជាពលរដ្ឋប្រកបដោយបរិយាកាស ស្និទ្ធស្នាល និងសប្បាយរីករាយ។ ឯកឧត្តមរដ្ឋលេខាធិការនិងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងបូកគោទទួលបន្ទុកសង្កាត់ព្រែកត្នោតក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលបានគាំទ្រគោលនយោបាយ ដាក់ចុះដោយរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា និងចូលរួមអនុវត្តប្រកបដោយភាពជោគជ័យ៕


