ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកក្នុងពេលនេះ កំពុងជួបឧបស័គ្គច្រើន។ វាគ្មានហេតុផលណាមួយ ដែលល្អប្រសើរជាជាងស្វែងយល់ពីហេតុការណ៍ ដែលកំពុងកើតឡើងនៅជុំវិញខ្លួន ហើយព្យាយាមរកមូលហេតុទាំងនោះទេ។ លោកអ្នកមិនអាចបណ្តោយហេតុការណ៍ណាមួយបានទេ សូមប្រើប្រាស់ពេលវេលា និងកំលាំងដោះស្រាយវា។ កំហុសក្នុងថ្ងៃនេះមិនត្រឹមតែមិនល្អសម្រាប់ការងារថ្ងៃនេះនោះទេ ប៉ុន្តែវាអាចបង្ករជាមន្ទិលទៅថ្ងៃខាងមុខ។ ក្នុងពេលស្របគ្នានេះ សូមលោកអ្នករក្សាគំលាតពីមនុស្សដែលមិន ធ្លាប់ស្គាល់ ឬកុំចែករំលែករឿងរបស់អ្នក។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលដល់កិច្ចការងារ ពីព្រោះសម្តីរបស់លោកអ្នកទទួលបានការគាំទ្រច្រើន។ ហេតុនេះវាជាពេលវេលាល្អប្រសើរក្នុងការចាត់ចែងការងារ ការរៀបចំគ្រប់គ្រងការងារ ឬការចរចាជាមួយមនុស្សនៅលើ។ ចំពោះការផ្លាស់ប្តូរកន្លែងការងារ គឺអាចធ្វើទៅបាននៅពេលនេះ ប៉ុន្តែអ្នកត្រូវបោះជំហានជាមួយនឹងពត៌មានពិតជានិច្ច។ វាគ្មានហេតុផលណាមួយដែលអ្នកគួរតែប្រថុយប្រថាន ជាជាងការរងចាំពេលវេលានោះទេ។ ក្រៅពីនេះ សូមមានភាពអត់ធ្មត់ ពីព្រោះអ្វីកំពុងមាន ដំណើរទៅ រកលទ្ធផល ល្អប្រសើរបំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាពេលល្អប្រសើរសម្រាប់ការងារពិភាក្សា ចុះហត្ថលេខា និងការបោះទុន។ លោកអ្នកមិនគួរមានការព្រួយបារម្ភលើហេតុការណ៍ណាមួយនោះទេ ពីព្រោះលោកអ្នកអាចធ្វើឲ្យការងារឈាមទៅរកភាពជោគជ័យបាន ដោយបទពិសោធន៍ និងចំណេះជំនាញរបស់ខ្លួន។ ក្នុងនោះ ប្រសិនបើអ្នកមានភាពស្មុគ្រស្មាញនឹងការងារចាស់ គឺលោកអ្នកមិនបាច់ស៊ូទ្រាំបន្តទៀតនោះទេ ការចាកចេញថ្ងៃនេះនឹងនាំនូវជោគជ័យថ្មី។ លើសពីនេះ លោកអ្នកមានលទ្ធកែលម្អស្ថានភាព និងដោះស្រាយ ភាពរឹងស្ទះបានល្អ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះអាជីព និងកិច្ចការទាំងឡាយនឹងបោះជំហានទៅលើគន្លងផ្លូវដែលត្រឹមត្រូវ។ លោកអ្នកអាចរំពឹងថាទទួលបានការតម្លើងប្រាក់ឧបត្ថម្ភ ឬការផ្តល់ឳកាសល្អៗនៅកន្លែងការងារ។ ដោយឡែក លោកអ្នកជាអាជីវករនឹងទទួលបានផលចំណេញច្រើនលើសពីការរំពឹងទុក។ នៅរវាងពេលព្រឹក អ្នកប្រហែលជាអាចជួបនឹងភាពរឹងស្ទះខ្លះ ដូច្នេះដើម្បីដោះស្រាយហេតុការណ៍នេះ សូមលោកអ្នកមានភាពអត់ធ្មត់ និងប្រកាន់ខ្ជាប់ហេតុផលជានិច្ច។ ក្នុងនោះដែរ សូមកំណត់ដែនរបស់ខ្លួន ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់អ្នក ដទៃ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះមានអំណោយផលសម្រាប់ធ្វើទំនាក់ទំនងការងារក្នុងក្រៅនានា។ លោកអ្នកមានលទ្ធភាពគ្រប់គ្រាន់បំពេញការាងារដែលអ្នកប៉ងប្រាថ្នា ហើយលទ្ធផលដែលអ្នកនឹងទទួលបាននឹងធ្វើឲ្យអ្នកពេញចិត្តណាស់។ ក្រៅពីនេះសូមលោកអ្នកថែរក្សាចិត្តគំនិតឲ្យបាន ធ្វើយ៉ាងណាកុំងាយទោរទន់ទៅនឹងស្ថានភាពខាងក្រៅ ឬរូបភាពបញ្ឆោតភ្នែក។ អ្នកមិនគួរធ្វើអ្វីមួយដោយខ្វះហេតុផលនោះទេ ពីព្រោះមានបញ្ហាមួយចំនួនមិនទាន់អាចធានាបានទាំងស្រុងនៅឡើយ។ ក្រៅពីនេះ សូមសំឡឹងមើល ឳកាសពីទិសនិរតី។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងវេលានេះ លោកអ្នកមានឳកាសពេញលេញដើម្បីធ្វើកិច្ចការ និងការកែប្រែស្ថានភាពនៅជុំវិញខ្លួន រួមទាំងការរស់នៅឲ្យកាន់តែល្អប្រសើរជាងមុន។ ភាពជោគជ័យទាំងឡាយស្ថិតក្នុងគន្លងផ្លូវរបស់អ្នក ដូច្នេះមិនមានហេតុផលឲ្យលោកអ្នកព្រួយបារម្ភនោះទេ។ លើសពីនេះ ឳកាសដ៏ល្អជាច្រើននឹងកើតឡើងច្រើន នៅខាងក្រៅ ដូច្នេះប្រសិនអ្នកចាកចេញពីស្ថានភាពចាស់ ហើយចាកចេញទៅប្រឈមនឹងមជ្ឈដ្ឋានខាងក្រៅ គឺកាន់តែប្រសើរ។ ទន្ទឹមនឹងនេះ សូមរក្សាទឹកចិត្តអោយបានរឹងមាំ និងគួរ តែកុំបញ្ចេញមតិរិះគន់ដាច់ខាត។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ រាល់អាជីពតទាំងឡាយរបស់លោកអ្នកនឹងទទួលបានផ្លែផ្លាយ៉ាងល្អប្រសើរក្រៃលែង។ ក្នុងនោះពាក្យសំដី និងការចាត់ចែងការងាររបស់អ្នកទទួលបានការទទួលស្គាល់ពីមនុស្សគ្រប់ស្រទាប់ដែលនៅជុំវិញខ្លួន ហេតុនេះលោកអ្នកអាចធ្វើឲ្យការងារសម្រេចទៅបានដោយភាពងាយស្រួលជាទីបំផុត។ សូមកុំមានភាពស្ទាក់ស្ទើរ ចូរបំពេញក្តីស្រមៃ និងបង្ហាញគោលគំនិតរបស់ខ្លួនឲ្យបានច្បាស់ៗទើបជាការល្អ។ ដោយឡែក រាល់ការងារដែលនៅសេសសល់ គួរតែព្យាយាមធ្វើឲ្យបានរួចរាល់។ ក្នុងនោះ ប្រសិន អ្នកនឹងធ្វើដំណើរផ្លូវឆ្ងាយ សូមជៀសវាងពេលព្រឹកព្រលឹម។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកជាអាជីវករ គួរតែកុំភ្លេចក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម ការតុបតែងខ្លួន និងការផ្តល់ភាពស្មោះត្រង់ដល់ដៃគូជំនួញ ក៏ដូចជាអតិថិជនរបស់អខ្លួន។ ប្រសិនបើអាចធ្វើបាន នោះលោកអ្នកនឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹង ហើយស្របពេលជាមួយគ្នាក៏នឹងទទួលបានផលចំណេញជាទីពេញចិត្តផង។ សម្រាប់លោកអ្នកជាបុគ្គលិករដ្ឋ និងឯកជនប្រហែលជាទទួលទំងន់ការងារច្រើន ប៉ុន្តែសូមកុំបោះបង់ចោលដោយងាយ ដោយសារការងារទាំងនោះនឹងហុចផលល្អប្រសើរមកវិញ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការងារកែប្រែស្ថានភាពការងារណាមួយនោះទេ។ ផលរំខានពីខាងក្រៅ មានឥទ្ធិពលយ៉ាងខ្លាំងទៅលើការងាររបស់អ្នក ហើយអ្នកប្រហែលជាពិបាកក្នុងការបញ្ចៀសហេតុការណ៍នេះយ៉ាងខ្លាំង។ ដូច្នេះក្នុងពេលនេះ សូមព្យាយាមកបញ្ចប់រាល់ការងារដែលស្ថិតក្រោមការទទួលខុសត្រូវរបស់អ្នក ហើយកុំគិតចង់ចាប់យកការងារថ្មីឡើយ ពីព្រោះបញ្ហាមានច្រើនជាងផលល្អដែលអាចនឹងទទួលបាន។ ក្នុងនោះ ប្រសិនបើអ្នកនឹងចូលរួមក្នុងសកម្មភាពនានា ពិសេសការ ប្រជុំពិភាក្សាគួរស្តាប់ឲ្យបានច្រើន មុនបញ្ចេញយោបល់។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ អាជីវកម្ម និងភារកិច្ចការងារររបស់អ្នកហាក់មានការរឹងស្ទះ ដូច្នេះវាទាមទារឲ្យលោកអ្នកប្រឹងប្រែងច្រើនជាងសព្វដង។ សូមជ្រើសរើសការងារជាអាទិភាព ហើយបំពេញការងារនោះពីពេលព្រឹក ដោយសារនៅរវាងពេលល្ងាចអ្នកអាចនឹងខ្សត់ខ្សោយពេល។ ថ្ងៃនេះអ្នកក៏អាចទទួលបានការងារថ្មី ដូច្នេះសូមកុំបដិសេធលឿនពេក ប្រយ័ត្នបាត់បង់ឳកាស។ អ្នកប្រហែលជាត្រូវការការទទួលស្គាល់ពីថ្នាក់លើ និងមនុស្សនៅក្នុងក្រុមការងារជាមួយគ្នា។ លើសពីនេះ ប្រហែលជាអ្នកមិនគួរប្រមូលផ្តុំការងារ នោះទេ ពីព្រោះអ្នកនឹងជួបភាពស្មុគ្រស្មាញពិបាកកែលម្អ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ រាល់ការប្រកបអាជីវកម្ម និងកិច្ចការនានាដំណើរទៅដោយរលូន។ ថ្ងៃនេះមានអំណោយផលសម្រាប់ការចរចា ការធ្វើដំណើរបេសកកម្មការងារ ឬការផ្លាស់ប្តូររាល់ស្ថានភាពការងារទាំងឡាយ។ លោកអ្នកទទួលបានការគាំទ្រយ៉ាងពេញទំហឹង ដែលអាចសម្រួលភាពអិវិជ្ជមានដែលបានលេចឡើងក្នុងពេលអនុវត្តការងារ។ ក្នុងនោះដែរ ប្រហែលជាលោកអ្នកគួរតែគិតគូរពីទំនាក់ទំនងជាមួយថ្នាក់លើជាថ្មី ភាពសោះអង្គើយអាចធ្វើឲ្យអ្នកបាត់បង់ប្រជាប្រិយភាព និងទំនុកចិត្ត។ ផ្ទុយទៅវិញ សូមបែងចែកពេលវេលាខ្លះ ដើម្បីត្រង់ត្រាប់ចំណេះដឹងថ្មីៗ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះលោកអ្នកជាអាជីវករ ឃើញថាទទួលបានឳកាសអភិវឌ្ឍន៍អាជីកម្មបានល្អប្រសើរ ហើយផលចំណេញរំពឹងថាទទួលបានច្រើនលើសលុប។ ក្នុងនោះទំនុកចិត្តពីដៃគូពាណិជ្ជកម្ម ក៏ហាក់មានសន្ទុះខ្លាំងក្លាផងដែរ អាស្រ័យហេតុនេះសូមចាត់ចែងការងារតូចធំទាំងឡាយ ហើយធ្វើឲ្យបានរួចរាល់នូវកិច្ចការដែលអ្នកបានគ្រោងទុក។ ផ្ទុយទៅវិញ លោកអ្នកជាបុគ្គលោករដ្ឋ និងឯកជននឹងអាចធ្វើសម្រេចរាល់ការងារដែលបានដាក់ចេញ ដែលធ្វើឲ្យលោកអ្នកទទួលបានការកត់សម្គាល់ និងការលើកទឹកចិត្ត។
ចំណាំៈ
ឆ្នាំទាំង៤ ខាល ម្សាញ់ មមី កុរ រាសីឡើងខ្ពស់ត្រដែត។ លាភសំណាងថ្ងៃនេះមានទាំងប្រាក់ កាស និងសម្ភារៈ។ លោកអ្នកក៏ទទួលបានអំណោយផលនៃការចរចា និងដោះស្រាយបញ្ហា បានល្អផងដែរ។