ស្នងការនគរបាលរាជធានីភ្នំពេញប្រើប្រាស់កម្លាំងជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ ស្នងការនគរបាលរាជធានីភ្នំពេញ ប្រើប្រាស់កម្លាំងសរុបប្រមាណជាង២៣០០នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២ ខាងមុខនេះ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលននឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ឆ្នាំ២០២២។ ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួម ពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យ លោកអធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីពាក់ព័ន្ធមូយចំនួទៀត ។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានមានប្រសាសន៍ប្រាប់ AMS នៅល្ងាចថ្ងៃទី៣ ខែវិច្ឆិកានេះថា ទាក់ទងនឹងផែនការការពារ និងការប្រើប្រាស់កម្លាំងក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ គឺស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺបាន ប្រើប្រាស់កម្លាំងសរុបតាមផែនការជាង២៣០០នាក់ និងបែងចែកតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមដងផ្លូវ ទី១.កម្លាំងចរាចរណ៍ដើម្បីជួយសម្រួលក្នុងការធ្វើចរាចរណ៍របស់ថ្នាក់ដឹកនាំកំពូលៗ ទី២.កម្លាំងតាមការិយាល័យជំនាញ កម្លាំងអធិការននគរបាលខណ្ឌ កម្លាំង ប៉ុស្តិ៍ចូលរួមសហការគ្នា ដើម្បីរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ឲ្យបាន ល្អក្នុងឱកាសនៃកិច្ចប្រជុំនេះ។ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា “យើងមានត្រៀមកម្លាំង អន្តរាគមន៍ កម្លាំងអគ្គិភ័យ ដើម្បីត្រៀមជាប្រចាំនៅពេល ដែលមានករណីផ្សេងៗកើតមានឡើងដោយយថាហេតុ”៕
ដោយ៖ពលជ័យ

ads banner