ព្រឹទ្ធាចារ្យ ប៊ូ ថង ទទួលមរណភាពដោយរោគាពាធ ក្នុងជន្មាយុ៨២ឆ្នាំ

ភ្នំពេញ៖ ព្រឹទ្ធាចារ្យ ប៊ូ ថង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាពនៅវេលាម៉ោង១៖២០នាទីយប់ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត ក្នុងជន្មាយុ៨២ឆ្នាំ។

នេះបើតាមការបញ្ជាក់របស់លោកទេសរដ្ឋមន្ត្រី លី ធុជ នៅព្រឹកថ្ងៃទី១២ ខែកញ្ញានេះ។មន្ត្រីសាលាខេត្តរតនគិរីបានបញ្ជាក់ថា សពនឹងតម្កល់ធ្វើបុណ្យនៅគេហដ្ឋានរបស់ព្រឹទ្ធាចារ្យ ក្នុងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី៕

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner