អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន ត្រូវបានបាញ់ចំជើង ដែលគេជឿជាក់ថា ជាការប៉ុនប៉ងធ្វើឃាត
អត្ថបទដោយ៖
លន់ សារ៉ាត
អ៊ីស្លាម៉ាបាដ៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ត្រូវបានបាញ់ចំជើង នៅថ្ងៃព្រហស្បតិ៍ ថ្ងៃទី៣ ខែវិច្ឆិកា នៅពេលដែលក្បួនរថយន្តតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកបានរងការវាយប្រហារ នៅក្នុងទីក្រុង Wazirabad ភាគខាងកើត ក្នុងអ្វីដែលជំនួយការរបស់អតីតនាយករដ្ឋមន្ត្រី បាននិយាយថា ជាការប៉ុនប៉ងធ្វើឃាតយ៉ាងច្បាស់។
លោក Khan ក្នុងវ័យ ៧០ឆ្នាំដែលត្រូវបានបណ្តេញចេញពីតំណែងជានាយករដ្ឋមន្ត្រី កាលពីខែមេសា កំពុងឈរនិងគ្រវីទៅកាន់អ្នកគាំទ្ររាប់ពាន់នាក់ដែលអបអរសាទរពីដំបូលរថយន្តកុងតឺន័រ ស្រាប់តែការបាញ់ប្រហារបានផ្ទុះឡើង។
ក្បួនរថយន្តរបស់គាត់ជាច្រើននាក់បានរងរបួស នៅក្នុងការវាយប្រហារនៅទីក្រុង Wazirabad ចម្ងាយជិត ២០០គីឡូម៉ែត្រពីទីក្រុង Islamabad ហើយរដ្ឋមន្ត្រីក្រសួងព័ត៌មាន Marriyum Aurangzeb បាននិយាយថា ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន៕ ប្រភពពី CNA, ដោយ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ