អភិបាលខេត្តព្រះវិហារ ជំរុញឲ្យក្រុមហ៊ុនទទួល ការសាងសង់ផ្លូវ ត្រូវគោរពតាម បទដ្ឋានបច្ចេកទេស ដើម្បីធានាឲ្យផ្លូវ មានទាំង គុណភាព និងសោភ័ណភាព
ព្រះវិហារ៖ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត ព្រះវិហារ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី សម្ពោធបើកការដ្ឋានជួសជុលផ្លូវ១កន្លែង ក្នុងក្រុងព្រះវិហារ ក្រោមការចូលរួមពីសំណាក់ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ពន្ធ័ជុំវិញខេត្ត នឹងប្រជាពលរដ្ឋ ដោយបានអនុញ្ញាតឲ្យអ៊ុតបេតុងកៅស៊ូហៅកាត់(A C)លើកដំបូង កម្រាស់ ៥ សង់ទីម៉ែត្រលើផ្លូវចំនួន០៣ខ្សែរ គឺផ្លូវព្រះខ័ន ផ្លូវជាតិលេខ ៦២ នឹងផ្លូវម្លូរព្រៃដែលមានប្រវែងសរុប ៤៨៥០ ម៉ែត្រស្មើនឹង ៧២១៥០ ម៉ែត្រការ៉េ សមិទ្ធផលខាងលើនេះគឺផ្តល់ជូនដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តព្រះវិហារផងដែរ។
តាមរយៈគម្រោងអភិវឌ្ឍន៍ក្នុងខេត្តសម្រាប់ឆ្នាំ២០១៩ ហើយនឹងមានគម្រោងអ៊ុតបេតុងកៅស៊ូប្រភេ ទ នេះសម្រាប់ផែនការអភិវឌ្ឍន៍ក្នុងខេត្តជាបន្តបន្ទាប់សម្រាប់ឆ្នាំខាងមុខ ដើម្បីបង្ករលក្ខណះងាយស្រួលជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើចរាចរឆ្លងកាត់។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម បានជំរុញឲ្យក្រុមហ៊ុនដែលទទួលការអនុវត្តការងារសាងសង់ផ្លូវនេះ មេត្តា យកចិត្តទុកដាក់ ធ្វើយ៉ាងណាឲ្យគោរពតាមបទដ្ឋានបច្ចេកទេសដើម្បីធានាឲ្យផ្លូវ មានទាំងគុណភាពនិងសោភ័ណភាព។ ឯកឧត្តមបន្តថា ក្រោយពីសាងសង់ផ្លូវនេះរួចសង្ឃឹមថាបា្រកដជាបានបម្រើដល់ ផលប្រយោជន៍ជូនដល់ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារទាំងមូល នឹងលើកសម្រស់ខេត្ត ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតនឹងអាចទទួលបានផ្ការំដួល២ទងឬ៣ទងនាឆ្នាំបន្តបន្ទាប់ទៀត។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវទាំងអស់មេត្តាកុំលប់ប្រឡាយទឹក គន្លងផ្លូវទឹក បង្ហូរទឹកមកលើផ្លូវ ឬដឹកជញ្ជូនលើសទម្ងន់កំណត់ ដើម្បីធានាបានការប្រើប្រាស់យូរអង្វែង។
លោក សំលាងទ្រី ប្រធានមន្ទីរសាធារណះការខេត្តបានឲ្យដឹងដែរថា ការបើកការដ្ឋាននេះគឺជាការពង្រីកគុណភាពផ្លូវដោយជួសជុលរួច អ៊ុតបេតុងកៅស៊ូ(AC)កម្រាស់ ៥ សង្ឃទីម៉ែត្រចំនួន៧២១៥០ម៉ែត្រការ៉េលើផ្លូវចំនួន៣ខ្សែរ គឺ ៖
១ ផ្លូវព្រះខ័ន (ចាប់ពីកែងផ្លូវជាតតិលេខ៩ដល់ កែងផ្លូវជាតិលេខ៨)មានប្រវែង ១ ៣៤០ ម៉ែត្រទទឹង ១៨ម៉ែត្រ។
២ ផ្លូវជាតិលេខ ៦២ (ចាប់ពីរង្វង់មូលនាគពន្ធ័ ដល់រង្វង់មូលព្រះនរាយណ៍) មានប្រវែង ៤៦០ម៉ែត្រ ទទឹង១៤ម៉ែត្រ។
៣ ផ្លូវម្លូព្រៃ ចាប់ពីរង្វង់មូលនាគពន្ធ័ដល់ កែងផ្លូវជាតិលេខ ៩ សង់ដាកឺយ មានប្រវែង ៣ ០៥០ ម៉ែត្រ ទទឹង ១៨ម៉ែត្រ។
លោកបន្តថាក្រៅពីការងារអ៊ុតបេតុងកៅស៊ូខាងលើនេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក៏មាន គម្រោងពង្រីកផ្លូវកោះកែឲ្យក្លាយទៅជាផ្លូវភ្លោះ ទទឹង ១៨ ម៉ែត្រដាក់បង្គោលភ្លើងបំភ្លឺផ្លូវព្រមទាំងធ្វើសួនច្បារ ចំកណ្ដាលទ្រូងផ្លូវនាពេលខាងមុននេះ។ លោកជឿជាក់ទៀតថានឹងបានជួយទៅដល់ ចលនាប្រឡងប្រណាំងទីក្រុងស្អាត ជាពិសេសសូមឲ្យពលរដ្ឋគោរពច្បាប់ចរាចរណ៍ កំបើកលើសល្បឿន កម្រិតកំណត់ពេលបើកបរយានយន្តត្រូវដាក់ខ្សែក្រវាត់ ជិះម៉ូតូត្រូវពាក់មួកសុវត្ថិភាព៕សួនលីណា