ឥណ្ឌូនេស៊ីនឹងដំឡើងអត្រាពន្ធអាករ សម្រាប់ផលិតផលថ្នាំជក់ ១០% ក្នុងឆ្នាំ២០២៣

ហ្សាកាតា៖ ប្រទេសឥណ្ឌូនេស៊ីនឹងដំឡើងអត្រាពន្ធអាករសម្រាប់ផលិតផលថ្នាំជក់ ជាមធ្យម ១០ភាគរយនៅឆ្នាំក្រោយ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីគ្រប់គ្រងការជក់បារី។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុមឥណ្ឌូនេស៊ីលោក Sri Mulyani Indrawati បានឱ្យដឹនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះថា អត្រានេះនឹងត្រូវបានដំឡើង ១០ភាគរយម្តងទៀតនៅឆ្នាំ២០២៤។ លោកបានបន្ថែមថា ការកើនឡើងពន្ធកាន់តែខ្ពស់នឹងត្រូវធ្វើឡើងចំពោះបារីដែលប្រើផលិតដោយម៉ាស៊ីន។

ប្រទេសឥណ្ឌូនេស៊ីបានដំឡើងអត្រាពន្ធលើផលិតផលថ្នាំជក់ស្ទើរតែរៀងរាល់ឆ្នាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីព្យាយាមកាត់បន្ថយអត្រាប្រេវ៉ាឡង់នៃការជក់បារីក្នុងចំណោមយុវវ័យរបស់ខ្លួន។
យោងតាមរ៉យទ័រ អត្រាពន្ធប្រចាំឆ្នាំនេះខ្ពស់ជាងឆ្នាំមុនជាមធ្យម ១២ភាគរយ៕ ប្រភពពី Reuters, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner