សកម្មនាវាទេសចរណ៍អន្តរជាតិនៅវៀតណាមងើបឡើងវិញយឺតនៅឡើយ បន្ទាប់ពីទេសចរណ៍បើកឡើងវិញ

ហាណូយ៖ ចំនួនភ្ញៀវទេសចរអន្តរជាតិដែលឆ្លងកាត់កំពង់ផែវៀតណាម ក្នុងខែមករាដល់ខែតុលា មានត្រឹមតែ ៧៤៥នាក់ប៉ុណ្ណោះ ដែលជាការកើនឡើង ៤៩% ធៀបនឹងពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែបង្ហាញពីការស្ទុះងើបឡើងវិញយឺត បន្ទាប់ពីទេសចរណ៍បើកឡើងវិញ។

កាលពីខែមុន កប៉ាល់ប្រណីតរបស់បារាំង Le Laperouse ដែលមានភ្ញៀវទេសចរចំនួន ១០៦ នាក់មកពីប្រទេសបារាំង អ៊ីតាលី អេស្ប៉ាញ និងស៊ុយអែត បានចូលចតនៅកោះ Con Dao ទីក្រុងហូជីមិញ ញ៉ាត្រាង Quy Nhon ទីក្រុង Da Nang Hue Quang Binh និង Ha Long ។ ខណៈពេលដែលមន្ត្រីទេសចរណ៍មើលឃើញថា វាជាសញ្ញាវិជ្ជមាន អ្នកជំនាញវិញបាននិយាយថា វានឹងត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ប្រទេសវៀតណាម ដើម្បីទាក់ទាញអ្នកដំណើរតាមនាវាអន្តរជាតិ ដោយសារតែការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិភពលោក។

ក្នុងឆ្នាំ ២០១៩ កំពង់ផែវៀតណាមទទួលបានអ្នកដំណើរចំនួន ៧.៥ លាននាក់ ដែលមកតាមកប៉ាល់ទេសចរណ៍ កើនឡើង ៨% ធៀបនឹងឆ្នាំ២០១៨៕ ប្រភពពី VNexpress, ដោយ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner