នគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម ចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ នៅវេលាម៉ោង១៣ និង៣០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច ក្នុងតាមផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
ជនសង្ស័យខាងលើមាន ឈ្មោះ សេន រតនៈ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅសង្កាត់បឹងកក់១ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្កិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យ០១នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យសមត្ថកិច្ចបានយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចនាំខ្លួនជនសង្ស័យធ្វើការសាកសួរត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។
បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ