ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រទូសកេរ្តិ៍ខ្នាស់ក្មេងស្រីរងគ្រោះត្រូវសមត្ថកិច្ចឃាត់ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រទូសកេរ្តិ៍ខ្នាស់ (យកប្រដាប់ភេទដាក់ក្នុងមាត់) កាលពីវេលាម៉ោង១៤ និង០០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅក្នុងការដ្ឋានសំណង់ ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យខាងលើមាន ឈ្មោះ កែវ វឌ្ឍនៈ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមបុរីវ៉ារីណា ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីវ៉ារីណា ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។ចំណែកកុមារីរងគ្រោះ ឈ្មោះ ខេន លីកា ភេទស្រី អាយុ១១ឆ្នាំ ស្នាក់នៅក្នុងការដ្ឋានសំណង់បុរីវ៉ារីណាសំណង់ ផ្លូវបេតុង ភូមិជាងទង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ។ សម្ភារៈបន្សល់ទុក ៖ ចំរឹងដែកបង្អួច ០១ផ្ទាំង, កំណាត់ដែកទីជ្រុង ០៣កណាត់, ដែកទីបមូល០១ដើម ប្រគល់ឲ្យជនរងគ្រោះវិញ និងរទៈអូស០១របស់ជនសង្ស័យ។

សមត្ថកិច្ចបានឲ្យដឹងថា ៖ មុនពេលកើតហេតុថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង០០នាទី  ជនរងគ្រោះកំពុងដេក នៅក្នុងរោងកម្មករបុរីវ៉ាណា ចំណុចកើតហេតុខាងលើ ជនសង្ស័យជាសន្តិសុខយាមក្នុងការដ្ឋានសំណង់ខាងលើ បានដើរមើលតាមបន្ទប់កម្មករដេក បានឃើញជនរងគ្រោះកំពុងដេកម្នាក់ឯង ជនសង្ស័យបានចូលក្នុងបន្ទប់របស់ជនរងគ្រោះដេក ស្រាតខោខ្លួន យកប្រដាប់ភេទដាក់ចូលមាត់របស់ជនរងគ្រោះ តែត្រូវជនរងគ្រោះដឹងខ្លួនស្រែក ជនសង្ស័យ លើកខោរត់ចេញពីបន្ទប់ដេករបស់ជនរងគ្រោះ ។

លុះដល់ម៉ោង ១៨ និង០០នាទី ឈ្មោះ យឹម សន ត្រូវជាយាយរបស់កុម៉ារីរងគ្រោះ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យតែម្តង ។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner