គណៈរដ្ឋមន្រ្តី បើកកិច្ចប្រជុំពេញអង្គ នៅព្រឹកនេះ ដើម្បីពិភាក្សាលើរបៀបវារៈមួយចំនួន
ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីកម្ពុជា បើកកិច្ចប្រជុំពេញអង្គ នៅថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ ដើម្បីពិភាក្សា និងឆ្លងរបៀបវារៈមួយចំនួន។ កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយមានការចូលរួមដោយសមាជិក នានារបស់ រាជរដ្ឋាភិបាល។
បើតាម ឯកឧត្តម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំ គណៈរដ្ឋមន្រ្តី នៅថ្ងៃពុធនេះ មានរបៀបវារៈដូចតទៅ៖
១៖ ការធានារបស់រាជរដ្ឋាភិបាលសម្រាប់គម្រោងទិញថាមពលអគ្គិសនីផលិតដោយធ្យូងថ្ម ២៤០០ មេហ្កាវ៉ាត់ពីប្រទេសឡាវ។
២៖ បញ្ហាផ្សេងៗ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័ត យល់ព្រម ពីស្ថាប័ននីតិប្បញ្ញត្តិលើ៖
២.១៖ កិច្ចព្រមព្រៀងអាស៊ានស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។
២.២៖ កិច្ចព្រមព្រៀងស្តីពីការបង្កើតក្របខណ្ឌសម្ព័ន្ធភាពថាមពលព្រះអាទិត្យអន្តរជាតិ៕ធ.ដ