លោកជំទាវ កិត្ដិសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះ​ជួប​ប្រាស្រ័យផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព

ភ្នំពេញ៖ លោកជំទាវកិត្ដិយសសង្គហបណ្ឌិត ម៉ែន សំអន ស្នើឲ្យក្រុមការងារថ្នាក់ជាតិ ចុះជួយរាជធានី ខណ្ឌ សង្កាត់ ត្រូវចុះជួបប្រាស្រ័យផ្ទាល់ ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីដោះស្រាយនូវកង្វល់ សំណើ សំណូមពរ ឲ្យមានប្រសិទ្ធភាព ជូនពួកគាត់ស្របតាមយុទ្ធសាស្ដ្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋា​ភិបាល ។

លោកជំទាវ កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ ជាមួយរដ្ឋ​សភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានរាជធានី បានបញ្ជាក់បែបនេះ ខណៈលោក​ស្រី បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ សេចក្តីណែនាំស្តីពីតួនាទី ភារកិច្ច និងរ​បៀប​របបការងារ សម្រាប់ក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាននៅរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និងគាំទ្រការ​អនុវត្ត​កម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ រាជធានីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា ការចុះមូលដ្ឋានរបស់យើង​នេះ មាន​សារៈ​សំខាន់​ណាស់ ពោលគឺ៖ ទី១,លើក​កម្ពស់ការផ្សារភ្ជាប់ទំនាក់ទំនង ​រវាង​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល តាមរយៈ សកម្មភាពរបស់ថ្នាក់ដឹកនាំ​ មន្ត្រីរាជការ​គ្រប់លំដាប់ថ្នាក់ ក្នុងការជួបប្រាស្រ័យផ្ទាល់ ជាមួយប្រជា​ពលរដ្ឋ​គ្រប់មជ្ឈដ្ឋាន ដើម្បីស្វែងយល់អំពី​ជីវភាព​រស់នៅ និងបានស្ដាប់នូវកង្វល់ សំណើរ សំណូមពរ​ បញ្ហា​ប្រឈម​នានា ​នៅតាមមូលដ្ឋាន ។ ទី២, ផ្សព្វផ្សាយ កម្មវិធីនយោបាយ និងសមិទ្ធផលនានា ​របស់រាជរដ្ឋា​ភិបាល​ ជូនប្រជាពលរដ្ឋបានជ្រាប និងស្វែងរកការគាំទ្រ និងចូលរួមការអនុវត្តកម្មវិធីនយោបាយ របស់រាជ​រដ្ឋា​ភិបាល និងដាក់ចេញវិធានការ និងសកម្មភាពអនុវត្តជាក់ស្តែង ។ និងទី៣, ដោះ ស្រាយ​និងបូកសរុបសំណើរ សំណូមពរ​បញ្ហាប្រឈមនានា​នៅមូលដ្ឋាន មានវិធានការដោះស្រាយ​ ឆ្លើយតបនឹងតម្រូវការ​របស់ប្រជាពលរដ្ឋ​។

លោកជំទាវបានបន្ដថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍន៍​លើគ្រប់​វិស័យ​ ។ កត្តាគន្លឹះសុខសន្តិភាព បាននាំមកនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែបានល្អ ដោយ​ជម្រុញកំណើនសេដ្ឋកិច្ច ៧.៥% និងរក្សាបាននូវស្ថិរភា ពម៉ាក្រូសេដ្ឋកិច្ចបាន​​​ល្អប្រសើរ។ ជាក់ស្តែងកំណើន​ សេដ្ឋកិច្ចកម្ពុជា​ចន្លោះ ​ឆ្នាំ២០១០ ដល់២០១៩នេះ នៅតែអាច​រក្សា​បានអត្រាប្រហែល ដូចដែលបាន​គ្រោង​ទុកក្នុងផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍ជាតិ ។ ចំពោះ​​អតិផរណា ត្រូវបានរក្សា​ឱ្យ​នៅ​ទាបជាង ៤% ចំណែក​​អត្រា​ប្តូរ​ប្រាក់មានស្ថិរភាព គឺ​ប្រហែលស្នើនឹង​ ៤.០០០ ទៅ៤.១០០រៀល ក្នុង១ដុល្លា។ ចំណែក​ឯមន្ត្រី​រាជការ រាជរដ្ឋាភិបាល ក៏បាន​បង្កើនប្រាក់បៀវត្សផងដែរ​​​​ ដល់កងកម្លាំង​ប្រដាប់អាវុធ គ្រូបង្រៀន គ្រូពេទ្យ​ ។ រីឯ កម្មករ កម្មការិនី ក្នុងឆ្នាំ២០១៩ រដ្ឋាភិបាបានអនុវត្តប្រាក់ខែគោល ១៨២ដុល្លារសហរដ្ឋអាមេរិក ហើយ រដ្ឋាភិបាល​ ក៏បាននឹងកំពុងបន្តពិភាក្សា សម្រាប់តម្លើងប្រាក់ខែគោលសម្រាប់ អនុវត្តក្នុងឆ្នាំ២០២០ ផងដែរ ។ កន្លងមក​នេះ​សម្តេចតេជោ បានចុះជួបសំណេះសំណាល កម្មករ កម្មការិនី នៅតាមបណ្តា រាជធានី-ខេត្ត រយៈពេលជាង ២ឆ្នាំនេះ គិតចាប់ពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៧ ដល់បច្ចុប្បន្ននេះ បានចំនួន ៦៧លើក សរុប កម្មករ កម្មការិនី ចំនួនជាង ៩៥ម៉ឺនាក់និងបានដាក់ចេញ នូវគោលនយោបាយគាំពារ សង្គម បានលើកម្ពស់សុខុមាល​ភាព និងសាមគ្គីភាព ព្រមទាំងបន្ថយនូវភាពក្រីក្រ ជាអតិបរិមា ។

ឯ,ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងខិតខំប្រឹង​ប្រែង​ពង្រឹង និងពង្រីក ការទំនាក់ទំនង ការអភិវឌ្ឍមូលដ្ឋាន ជាមួយដៃគូរ យើងកំពុង​បន្ដ បង្កើន​ការចុះជួប ប្រជាពលរដ្ឋ​ និងបង្កើនទំនាក់ទំនង​ ជាមួយមហាជនតាមូលដ្ឋាន តាមរយៈ​ការកែលំអ​ការផ្តល់សេវា​​ធារណៈ​ ការជួយដោះស្រា​យ​បញ្ហាប្រឈម និង​ការលំបាក​របស់ប្រជាជន ដូចជា ការដោះស្រាយទំនាស់​ដីធ្លី ការជួស​ជុល និងកសាងផ្លូវ ការ​ស្តារ​លូ ប្រឡាយ ការកែរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរ ប្រមូលសំរាម​ ការធ្វើសួន​ច្បារ និងជួយឧបត្ថម្ភប្រជាពលរដ្ឋ ដែល​​ជួប​គ្រោះថ្នាក់ និងងាយរងគ្រោះ ​ដូចជា ជនអនាថា កុមារកំព្រា ជនរងគ្រោះដោយទឹកជំនន់​ អគ្គីភ័យ​ ​និងអ្នកក្រ​ ដែលមានជម្ងឺ​ជាដើម ។​

ឯ,ឧ ឃួង ស្រេង បានបន្ដថា៖ សេចក្តីត្រូវការរបស់ ប្រជាពលរដ្ឋពិតជាចង់បាន ការរស់នៅដែលប្រកប​ដោយ​​ភាពសុខសាន្ត និងទទួលបានការផ្តល់សេវា គួជាទីពេញចិត្ត ជា ពិសេសការ បម្រើសេវាសាធារណៈ ឲ្យបាន​ល្អប្រសើរ ជូនដល់មូលដ្ឋាន ដូចជា ការធ្វើសៀវភៅស្នាក់នៅ ធ្វើអត្តសញ្ញាណបណ្ណ បញ្ជាក់សំបុត្រ​កំណើត ការសុំច្បាប់អនុញ្ញាតិ និងការសុំបញ្ជាក់លិខិតផ្សេងៗ លុបបំបាត់​​បាតុភាពអសកម្មនានា ដូចជា ការ​ពង្រឹង​​​សន្តិសុខ និងរក្សាឲ្យបាននូវភូមិ ឃុំ មានសុវត្ថិភាព និង​ការលុបបំបាត់​ការបំពាន ដោយ​អំណាច​នានា ជាដើម ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner