ប្រទេសចិនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១លានដុល្លារ
ប្រទេសបានចិនផ្តល់ហិរញ្ញប្បទានឥតសំណងជាង១លានដុល្លារ ដើម្បីកសាងឡជីវឧស្ម័ននិងមធ្យោបាយដឹក ជញ្ជូនគាំទ្រដល់វិស័យកសិកម្មនៅកម្ពុជា។ ការផ្តល់នូវហិរញ្ញប្បទានឥតសំណងនេះ បានបញ្ជាក់នៅ ក្នុងពិធីប្រ គល់និងទទួលសម្ភារៈឡជីវឧស្ម័ន និងមធ្យោបាយដឹកជញ្ជូន ក្នុងក្របខណ្ឌហិរញ្ញប្បទានឥតសំណងរបស់រដ្ឋា ភិបាលចិន ប្រព្រឹត្តទៅនៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម។ ពិធីថ្ងៃទី១០ កញ្ញានេះ បានអញ្ជើញចូលរួមដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សាខុន និងឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wentian។ ហិរញ្ញប្បទានឥតសំណងតម្លៃជាង១លានដុល្លារប្រគល់មកកម្ពុជានោះរួមមាន ឡជីវ ឧស្ម័ន ចំនួន១ពាន់៥០០ឡ, រថយន្ត៣គ្រឿង, ម៉ូតូ១៤គ្រឿង ម៉ាស៊ីនភ្លើង៧គ្រឿង ម៉ាស៊ីនបូមទឹក៧គ្រឿង និង សម្ភារការិយាល័យមួយចំនួនធំទៀត ដែលសម្ភារៈទាំងនោះ នឹងត្រូវបែងចែក ទៅខេត្តគោលដៅចំនួន៧ ក្នុង នោះខេត្តត្បូងឃ្មុំ ៣០០ឡ, កំពង់ចាម២០០ឡ ព្រៃវែង២០០ឡ ស្វាយរៀង២០០ឡ កំពង់ឆ្នាំង២០០ឡ ពោធិ៍ សាត់២០០ឡ និងខេត្តព្រះវិហារ២០០ឡ សម្រាប់រយៈពេល៣ឆ្នាំ។ យោងតាមឯកអគ្គរដ្ឋទូតចិន ហិរញ្ញប្បទាន ឥតសំណងនេះគឺជាផ្នែកមួយនៃការអនុវត្តគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» ដែលបាននិងកំពុងជួយកម្ពុជា ក្នុងការអភិវឌ្ឍប្រទេសគូរឲ្យកត់សម្គាល់។