រាជរដ្ឋាភិបាលបញ្ជាក់ថាជំនន់ទឹកទន្លេឆ្នាំ២០១៩គឺជាជំនន់ធំដែលត្រូវប្រុងប្រយ័ត្ន
រាជរដ្ឋាភិបាលបានថ្លែងដាស់តឿនពលរដ្ឋត្រូវប្រុងប្រយ័ត្នករណីគ្រោះទឹកជំនន់ និងបានចាត់ទុកទឹកជំនន់ទន្លេ មេគង្គឆ្នាំ២០១៩ គឺជំនន់ដ៏ធំមួយ។ យោងតាមសារាចរណែនាំថ្ងៃទី១០កញ្ញាឆ្នាំ២០១៩ កម្ពុជានឹងរងប្រព័ន្ធសម្ពាធ ទាប ITCZ ថ្មីមួយទៀត ក្នុងពេលដែលកម្ពស់ទឹកទន្លេមេគង្គក្នុងខេត្ត៣ភាគខាងលើបានរងនឹងលិចលើសកម្រិត ប្រកាសអាសន្នទៅហើយនាពេលនេះ។ សារាចរចុះហត្ថលេខាដោយសម្តេចតេជោហ៊ុនសែន បានជូនដំណឹងថា នៅថ្ងៃទី១២កញ្ញាខាងមុខនេះ ប្រព័ន្ធសម្ពាធទាបអ៊ីតច្ឆ៍ថ្មី ឬITCZ The Inter Tropical Convergence Zone នឹង កើតឡើង និងប្រព័ន្ធសម្ពាធទាបអ៊ីតច្ឆ៍នោះ នឹងរំកិលខ្លួន ចុះមកក្រោមស្ថិតនៅចន្លោះស្ទឹងត្រែងរបស់កម្ពុជានិង ប៉ាក់សេនៃប្រទេសឡាវ។ ប្រព័ន្ធសម្ពាធទាបអ៊ីតច្ឆ៍នោះ នឹងបង្កឲ្យមានភ្លៀងធ្លាក់ពីបង្គូរទៅច្រើន ជម្រុញឲ្យទឹក ទន្លេមេគង្គហក់ឡើងជាថ្មី ដែលធ្វើអោយជំនន់ទឹកភ្លៀងឆ្នាំ ២០១៩ ចាត់ទុកជាជំនន់ថ្នាក់ជំនន់ធំ។ សារាចរណែ នាំ បានណែនាំក្រសួង ស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ទាំងអស់ ត្រូវបន្តបង្កើនស្មារតីប្រុងប្រយ័ត្ន និងដាក់ ចេញវិធានការចាំបាច់នានា ដើម្បីត្រៀមទប់ទល់នឹងគ្រោះទឹកជំនន់ ដែលអាចនឹងកើនឡើងជាថ្មីក្នុងពេលដ៏ខ្លី ខាងមុខ កាត់បន្ថយឲ្យបានជាអតិបរមានូវការលំបាកនិងការ ប៉ះពាល់ដល់ទ្រព្យសម្បត្តិ អាយុជីវិតរបស់ប្រជាពលរដ្ឋ។