អ្នកតំណាងរាស្ត្រវ័យក្មេងហ៊ុនម៉ានីចូលរួមកិច្ចប្រជុំសន្និសីទសកលលើកទី៦ IPU នៅប៉ារ៉ាហ្គាយ

អត្ថបទដោយ៖
Kien Sereyvuth

សមាជិកសភាលោកហ៊ុនម៉ានី ប្រធានគណៈកម្មការអប់រំយុវជន កីឡា ធម្មការកិច្ចការសាសនា វប្បធម៌ និង ទេសចរណ៍កំពុងស្ថិតក្នុងក្រុងអាស៊ុនស្យូន Asuncion នៃប្រទេសប៉ារ៉ាហ្គាយដើម្បីចូលរួមក្នុងសន្និសីទសកល លើកទី៦ របស់សមាជិកសភាវ័យក្មេងនៃ IPU។ យោងតាមរដ្ឋសភានៃប្រទេសកម្ពុជាកិច្ចប្រជុំ សមាជិកសភា វ័យក្មេង IPU លើកទី៦នេះ បាននិងកំពុងប្រព្រឹត្តរវាងពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ដែលអ្នកចូល រួមជាច្រើនរយនាក់ទាំងអស់ គឺជាសមាជិកសភាវ័យក្មេងដែលមានអាយុក្រោម៤៥ឆ្នាំ។ យោងតាមការរៀបចំ អ្នកចូលរួមបញ្ចេញទស្សនៈក្នុងសន្និសីទសកលនេះ នឹងមិនលើកទឹកចិត្តអោយអានសុន្ទរកថាដែលរៀបចំ នោះ ឡើយ ប៉ុន្តែត្រូវបញ្ចេញទស្សនៈតាមរយៈការជជែកដេញ ដោលគ្នាទៅវិញទៅមកដើម្បីផ្តល់សិទ្ធិអំណាចដល់ ពួកគេក្នុងការកសាងសាមគ្គីភាពនិងបណ្តាញទំនាក់ទំនងនិងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ យុវជននូវរាល់ការដោះស្រាយបញ្ហាដែលជាផលប្រយោជន៍រួម។ គណៈប្រតិភូសភាវ័យក្មេងរបស់កម្ពុជា នឹង គ្រោងចូលរួមពិភាក្សាដើម្បីចែករំលែកនូវការខិតខំប្រឹងប្រែង និងភាពជោគជ័យរបស់ប្រទេសកម្ពុជា ក្រោមប្រ ធានបទ ការសំរេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការផ្តល់អំណាចដល់យុវ ជនតាមរយៈ សុខុមាលភាព» ។

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner