កម្ពុជាកម្ទេចគ្រាប់មីន២៥០តោន

អត្ថបទដោយ៖
Kien Sereyvuth

ការកម្ទេចចោលគ្រាប់ខូចគុណភាពបានប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ ក្នុងខេត្តកំពង់ស្ពឺដែលជាផ្នែកមួយនៃគោលដៅបំបាត់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះដែលកម្ពុជាបានកំណត់រហូត ដល់ឆ្នាំ២០២៥។ គ្រាប់ខូចគុណភាពដែលត្រៀមនឹងកម្ទេចទាំងអស់ចំនួន២៥០តោន ចំណែកការកម្ទេចនេះ នឹង ធ្វើជាបន្តបន្ទាប់រហូតដល់ថ្ងៃទី៣១តុលា។ ពិធីកម្ទេចគ្រាប់ក្នុងថ្ងៃបើកដំបូងនេះ គឺអញ្ជើញចូលរួមជាអធិបតីដោយ លោកឧបនាយករដ្ឋមន្ត្រីប្រាក់សុខុន ដែលជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជួនកង កម្លាំងចូលរួមបេសកកម្ម ថែរក្សាសន្តិភាពអង្គការសហប្រជាជាតិ។ នាយឧត្តមសេនីយ៍ សែម សុវណ្ណី អគ្គនាយក មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសំអាតមីន និងកាកសំណល់សង្គ្រាម បានអញ្ជើញចូល រួមផងដែរក្នុងពិធីកម្ទេចគ្រាប់នេះ។
កម្ពុជាក្នុងអតីតកាលសង្គ្រាមជិត៣០ឆ្នាំ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ បានសេសសល់ រាយ ប៉ាយ តាមតំបន់ មួយចំនួនដែលជាអតីតសមរភូមិប្រយុទ្ធ។ កម្ពុជានៅមានផ្ទៃដីប្រមាណ២ពាន់១៤៨គីឡូម៉ែត្រក្រឡា ទៀតដែល ជាផ្ទៃដីសេសសល់គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ បើទោះបីជាការបោសសំអាតបានធ្វើរយៈពេលប្រមាណ២៧ ឆ្នាំរួចមកនេះក៏ដោយ។ កម្ពុជា បានដាក់ទិសដៅបោសសំអាតគ្រាប់មីន និងគ្រាប់ មិនទាន់ផ្ទុះ អោយអស់ទាំង ស្រុងនៅ ក្នុងឆ្នាំ២០២៥។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner