អាស៊ាន និងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមនានា ដោយការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត

ភ្នំពេញ៖ អាស៊ាន និងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមនានា ដោយការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ បញ្ជាក់នេះ ធ្វើឡើងនៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសដែលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន បានបើកកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ ជាមួយឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ ។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលមានវត្តមាន ឯកឧត្តម អាន់តូនីញ៉ូ ហ្គូទែរ៉េស (Antonio Guterres) បានសំដែងការស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ រវាងកិច្ចសហប្រតិបត្តិការណ៍រវាងអាស៊ាន និងអង្គការសហប្រជាជាតិ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានអាស៊ាន បានថ្លែងថា អាស៊ាន និងអង្គការសហប្រជាជាតិ បន្តរួមគ្នាខិតខំដោះស្រាយបញ្ហាប្រឈមនានា និងដោយការផ្លាស់ប្តូរបទពិសោធន៍ និងព័ត៌មានចាំបាច់នានារវាងអាស៊ាន និងអង្គការសហប្រជាជាតិ ជំរុញកិច្ចសហប្រតិបត្តិការ។

មេដឹកនាំអាស៊ាន-អង្គការសហប្រជាជាតិ បានចាត់ទុកថា អាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវតែបន្ត និងជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធថែមទៀត រួមទាំងពង្រឹងទំនាក់តំនងរវាងលេខាធិការដ្ឋានអាស៊ាន និងលេខាធិការដ្ឋានអង្គការសហប្រជាជាតិ ដើម្បីពិនិត្យមើល នូវការអនុវត្ត សកម្មភាពបំពេញបន្ថែមទៅវិញទៅមក ដែលអាចគាំទ្រដល់ការអនុវត្តផែនការកសាងសហគមន៍អាស៊ានឆ្នាំ២០២៥ និងរបៀបវារ:ឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner