លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សថ្នាក់ទី១២ សម័យប្រលងឆ្នំានេះ ខេត្តសៀមរាប មានបេក្ខដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ ស្រី១៥នាក់ គឺកើនឡើង៤នាក់

អត្ថបទដោយ៖
Kien Sereyvuth

នៅព្រឹកថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៩ ដែលជាថ្ងៃប្រកាសនូវលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់សិស្សថ្នាក់ទី១២ នៅតាមបណ្តាខេត្តទូទាំងប្រទេសកម្ពុជា ។ ក្រោមការទន្ទឹមរបស់សិស្សានុសិស្ស ដោយអន្ទះអន្ទែញអំពីលទ្ធផលប្រឡងរបស់ខ្លួន ដោយក្នុងនោះមួយចំនួនមានចិត្តសប្បាយរីករាយ មួយចំនួនមានការភិតភ័យព្រួយបារម្ភអំពីលទ្ធផល ប្រឡងរបស់ខ្លួន ។
ក្នុងពិធីប្រកាសបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ  បានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប បានអញ្ជើញចូលរួមការបើកកញ្ចប់លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩ នៅវិទ្យាល័យ១០មករា ១៩៧៩ ។
បើតាមការឲ្យដឹងពីលោកសយ ទិត្យាវង្ស ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងថា ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩នេះ សម្រាប់មណ្ឌលសៀមរាប មានបេក្ខជនប្រឡង ចំនួនសរុប ៨ពាន់៤២៨នាក់ មានស្រី ៤ពាន់៦៨៩នាក់ មាន១៣មណ្ឌល នៅក្នុងក្រុងសៀមរាប ស្មើ៣៨៤បន្ទប់ ដោយចែកចេញជា២ផ្នែក  គឺផ្នែកវិទ្យាសាស្ត្រពិត ៖ មាន៤មណ្ឌល ស្មើនឹង១១៨បន្ទប់ មានបេក្ខជនចំនួន២ពាន់៩៤៤នាក់ មានស្រីចំនួន១ពាន់៧០៧នាក់ និងផ្នែកវិទ្យាសាស្ត្រសង្គម៖ មាន០៩មណ្ឌល ស្មើនឹង១៣០បន្ទប់ មានបេក្ខជនចំនូន៥ពាន់៧៧០នាក់ និងអវត្តមាន មិនមកប្រឡង ចំនួន ៦៤នាក់ ។ ចំពោះលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៨.២០១៩ នៅមណ្ឌលសៀមរាប មានសិស្សប្រឡងជាប់ចំនួន៦ពាន់៥១១នាក់ ស្រី៣ពាន់៧៦៣នាក់ ស្មើនឹង៧៧,២៦% ក្នុងនោះស្រី ៨០,០៨% ។  ក្នុងនោះសិស្សដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ ស្រី១៥នាក់ ,និទ្ទេស B ចំនួន១៩០នាក់ ស្រី១០៥នាក់ ,និទ្ទេស Cចំនួន ៤៧៤នាក់ ស្រី២៩៤នាក់ និទ្ទេស Dចំនួន១ពាន់៣១៤នាក់ ស្រី៨២៨នាក់ និង និទ្ទេសE ចំនួន៤ពាន់៤៩៥នាក់ ស្រី២ពាន់៥២១នាក់ ។
ក្នុងនោះលោកក៏បានបញ្ជាក់ឲ្យដឹងផងដែរថា នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ ក៏មានបេក្ខជនមួយចំនួនបានបោះបង់ការប្រឡងរបស់ខ្លួន ដោយពុំទុកចិត្តលើសមត្ថភាពរបស់ខ្លួន ក្នុងការប្រឡងនេះមានចំនួន៦៤នាក់ ។ ក្រោមការកំណែទម្រង់វិស័យ អប់រំ បានធ្វើឲ្យគុណភាពនៃការសិក្សារបស់សិស្ស កាន់តែទទួលបានលទ្ធផលទ្វេរឡើង ។
សូមបញ្ជាក់ថា ក្នុងសម័យប្រលងឆ្នំានេះ ខេត្តសៀមរាប មានបេក្ខដែលប្រឡងបាននិទ្ទេស A ចំនួន៣៨នាក់ ស្រី១៥នាក់ គឺកើនឡើង៤នាក់៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner