សម្តេចតេជោសែនជម្រុញទំហំពាណិជ្ជកម្មកម្ពុជានិងមីយ៉ាន់ម៉ា
អត្ថបទដោយ៖
Kien Sereyvuth
កម្ពុជាបានជម្រុញប្រទេសមីយ៉ាន់ម៉ា ក្នុងការបង្កើនទំហំពាណិជ្ជកម្មអោយមានទំហំខ្ពស់ជាង១០លានដុល្លារ ក្នុងពេលដែលទំហំសេដ្ឋកិច្ចរវាងប្រទេសទាំង២ មានលក្ខណៈរីកចំរើនប្រហាក់ប្រហែលគ្នា។ ប្រទេសមីយ៉ាន់ ម៉ា មានពលរដ្ឋប្រមាណជាង៥៣លាននាក់ និងទំហំ GDP របស់ពលរដ្ឋម្នាក់ៗគិតត្រឹមឆ្នាំ២០១៧ មានប្រមាណ ១ពាន់២៩៨ដុល្លារ ចំណែកកម្ពុជាដែលមានពលរដ្ឋប្រមាណ១៦លាននាក់ ទំហំGDP របស់ពលរដ្ឋម្នាក់ៗ គិត ត្រឹមឆ្នាំ២០១៧ មានប្រមាណ១ពាន់៣៨៥ដុល្លារ។