ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅកម្ពុជា
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ និងកិច្ចប្រជុំពាក់ព័ន្ធ នៅព្រះរាជាណាចក្រកម្ពុជា ។
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នឹងពិនិត្យវាយ តម្លៃទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក ដើម្បីជំរុញការគាំទ្ររបស់អាមេរិក ចំពោះមជ្ឈភាពអាស៊ាន និងនម្មាបនកម្មតំបន់ និងមានសារៈសំខាន់ក្នុងការរក្សាសន្តិភាព និងស្ថេរភាពនៅក្នុងតំបន់។
កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាអំពីការត្រៀមរៀបចំកិច្ចប្រជុំថ្នាក់ រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក លើកដំបូង ស្ដីពីការប្រែប្រួលអាកាសធាតុ និងបរិស្ថាន ៕






ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។