បង្ក្រាបក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើណិត ឃាត់ខ្លួនជនជាតិចិន១៤៤នាក់ នៅខណ្ឌទួលគោក

ភ្នំពេញ៖ ជនជាតិចិនប្រុសស្រីចំនួន១៤៤នាក់ ដែលជាប់ពាក់ព័ន្ធក្រុមចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធើ ណិត ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឡោមព័ទ្ធឆែកឆេរខុនដូកម្ពស់៩ជាន់ មួយកន្លែងគ្មានស្លាកយីហោ ដោយដកហូតគ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់។ ក្នុងករណីបង្ក្រាបក្រុមជនជាតិចិននេះ បានធ្វើ ឡើង កាលពីម៉ោង៩ព្រឹក ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅខុនដូ អត់យីហោ ស្ថិតនៅអគារលេខ១៧ ផ្លូវលេខ១១២ សង្កាត់ផ្សារដេរប៉ូទី៣ ខណ្ឌទួលគោក។

យោងតាមមន្រ្តីនគរបាលជំនាញក្រសួងមហាផ្ទៃ បានឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ស៊ីវ ឈាន់ អនុប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានការសម្របសម្រួលដោយលោក សេង គឹម ឡាក់ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងមានការចូលរួមពីនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន នៃក្រសួងមហាផ្ទៃ កម្លាំងនគរបាលនៃស្នងការ នគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាលមូលដ្ឋានខណ្ឌទួលគោកផងដែរ។ ដោយកម្លាំងចម្រុះ បាន ឡោមព័ទ្ធខុនដូនេះ តាំងពីវេលាម៉ោង៩ ព្រឹកថ្ងៃ ទី១០ ខែកញ្ញា ឆ្នាំ២០១៩ អស់រយៈពេលជាច្រើន ម៉ោង ទើបកម្លាំងជំនាញឆែកឆេររកឃើញជនជាតិចិន១៤៤នាក់ ដែលកំពុងតែប្រមូលផ្តុំគ្នានៅក្នុងខុនដូ កម្ពស់៩ជាន់ ដើម្បីធ្វើសកម្មភាពចាប់ជំរិតតាមប្រព័ន្ធអ៊ីនធើណិតទៅក្រៅប្រទេស។

ដោយឡែកយោងតាមមន្រ្តីនគរបាលខណ្ឌទួលគោក បានឲ្យដឹងដែរថា ក្រុមជនជាតិចិនខាងលើនេះ ហ៊ានជួលខុនដូនេះ ក្នុងតម្លៃ១ខែ ២៥០០០ដុល្លារ ដោយបានជួលអស់រយៈពេលប្រមាណជិត១ឆ្នាំមក ហើយ សម្រាប់ធ្វើជាសកម្មភាពចាប់ជំរិតប្រាក់ពីក្រៅប្រទេសផងដែរ។ បន្ទាប់ពីឃាត់ខ្លួនជនជាតិចិនប្រុសស្រីបានចំនួន១៤៤នាក់ (ស្រី៣នាក់) ដោយដកហូតគ្រឿងអេឡិចត្រូនិក និងកុំព្យូទ័រជាច្រើនគ្រឿង ដែលជាមធ្យោបាយចាប់ជំរិតទារប្រាក់ ត្រូវបានបញ្ជូនទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីបន្តនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner