កូនស្រីលោកឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តរតនគិរី ត្រូវបានជ្រេីសរេីសឱ្យចូលរួមជា មន្ត្រីសម្របសម្រួលក្រុមប្រតិភូអាស៊ាន

អត្ថបទដោយ៖
AMS OneMinute

ម៉ាលីកា តែងឧស្សាហ៍ព្យាយាមក្នុងការសិក្សា​រហូតបញ្ចប់ថ្នាក់ទី១២​ និងទទួលបានអាហារូបករណ៍ពីស.ស.យ.ក ដើម្បីបន្តការសិក្សានៅ RUPP និង​ IFL។ សព្វថ្ងៃ នាងជានិស្សិតឆ្នាំទី ៣។

លោក​ ថុន​ ស៊ូខុន​ ត្រូវជាឪពុករបស់ម៉ាលីកា​ គឺជាជនជាតិដេីមភាគតិចឡាវរស់នៅក្នុងស្រុកវ៉ឺនសៃ​ ខេត្តរតនគិរី។​ លោកគឺជាក្មេងកំព្រាឳពុក​ រស់នៅជាមួយម្ដាយមេម៉ាយម្នាក់​ តែលោកខិតខំពុះពារក្នុងដំណេីរជីវិតរហូតជោគជ័យ បានធ្វេីការជាមន្រ្តីឧទ្យានុរក្ស​ពេញសិទ្ធិ​ នៃមន្ទីរបរិស្ថានខេត្តរតនគិរី​ និងបានរៀបការ​ ហេីយទទួលបានចំណងដៃកូន​៤នាក់។

📷 https://www.facebook.com/ams1minute/posts/pfbid02zENvuitfo3cta9g4C54DyQWRKPxo7nnNUjWMJ5jUhbshTpTchPQJNJZmdWvN9kT2l

#ams1minute

ads banner