សិស្សកម្ពុជា ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក នៅប្រទេសអាល្លឺម៉ង់

ភ្នំពេញ៖ ក្រុមរបស់ប្រទេសកម្ពុជាដែលមានសិស្សឆ្នើមមកពីវិទ្យាល័យ AUPP ចំនួន ៣រូប នឹងចូលរួមកម្មវិធីប្រកួតមនុស្សយន្តអូឡាំព្យាដពិភពលោក (World Robot Olympiad) នៅប្រទេសអាល្លឺម៉ង់ បន្ទាប់ពីទទួលបានជោគជ័យក្នុងការប្រកួតថ្នាក់ជាតិនៅកម្ពុជា ដែលបានបញ្ចប់កាលពីខែតុលា ឆ្នាំ២០២២ កន្លងមក។

តាមទំព័រហ្វេសប៊ុករបស់ក្រសួងប្រៃសណីយ៍កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថាការទៅចួលរួមប្រកួតនេះក្រុមកម្ពុជានឹងយក មនុស្សយន្តប្រភេទដែល បានប្រើប្រាស់កម្មវិធីបញ្ញាសិប្បនិម្មិត (Artificial Intelligence) សម្រាប់បញ្ជាតាមរយៈសម្លេង ឬកាយវិការ ហើយមានមុខងារអាចបញ្ជូនដំណឹងពីសុវត្ថិភាព សម្អាតផ្ទះ បញ្ជានិងគ្រប់គ្រងបរិក្ខារអគ្គិសនីក្នុងផ្ទះ ធ្វើបដិសណ្ឋារកិច្ច និងអាចសន្ទនាជាមនុស្សបាន។

ប្រភពខាងលនេះបានបញ្ជាក់បន្ថែមថាដើម្បីជាការលើកទឹកចិត្ត ក្រសួងប្រៃណីយ៍និងទូរគមនាគមន៍បានឧបត្ថមសិស្សកម្ពុជា ដែលនឹងចូលរួមការប្រកួតនេះ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៧-១៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីក្រុង Dortmund ប្រទេសអាល្លឺម៉ង់។ កម្មវិធីនេះ មានការចូលរួមពី ៣៦៥ ក្រុម មកពី ៧៣ប្រទេស ហេីយនឹងផ្សាយផ្ទាល់ Online តាមរយៈតំណភ្ជាប់ www.wro.live ៕ ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner