លោក គីស៊ីដា ហ្វូមីអូ (Kishida Fumio) កាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទី ១០០ 🇯🇵 នៅថ្ងៃទី១០ វិច្ឆិកា ២០២១ និងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាចនៅប្រទេសជប៉ុនសព្វថ្ងៃនេះ

អត្ថបទដោយ៖
AMS OneMinute

លោក Kishida កើតនៅថ្ងៃទី២៩ កញ្ញា ១៩៥៧ និងមានឪពុកឈ្មោះ Fumitake Kishida និងម្តាយឈ្មោះ Sumiko Kishida ។ ឪពុក និងជីតារបស់លោក សុទ្ធតែធ្លាប់ធ្វើជាសមាជិកសភាជប៉ុន។

លោកធ្លាប់កាន់តំណែងជាប្រធានគោលនយោបាយរបស់គណបក្ស LDP រដ្ឋមន្ត្រីការបរទេសក្នុងចន្លោះឆ្នាំ២០១២-២០១៧ រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិ និងតំណែងកំពូលៗមួយចំនួនទៀត នៅក្នុងជួររដ្ឋាភិបាល។ ក្នុងអាជីពជាអ្នកនយោបាយ លោកសម្រចបានសមិទ្ធផលគួរឱ្យកត់សម្គាល់យ៉ាងច្រើនសម្រាប់ប្រទេសជប៉ុន ដែលក្នុងនោះរួមមានការចរចារកិច្ចព្រមព្រៀងផ្សេងៗរវាងជប៉ុន និងរុស្ស៊ីជាដើម។

📷 ams1minute/គឹម បញ្ញារ័តន៍

#ams1minute

ads banner