សម្ដេចតេជោ ហ៊ុន សែន រួមនឹងប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥
អត្ថបទដោយ៖
ស៊ូ វណ្ណលុក
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ ជាមួយ Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន នៅរាជធានីភ្នំពេញ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត ។

កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នឹងផ្ដោតការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ដែលបាននាំមកនូវជោគជ័យលើគ្រប់វិស័យ ក្នុងការលើកកម្ពស់គុណភាព ជីវភាពរបស់ប្រជាពលរដ្ឋ នៅក្នុងតំបន់ទាំងពីរ៕ ដោយ ៖ វណ្ណលុក





ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។