អគ្គលេខាធិការអង្គការសហប្រជាជាតិចង់ឃើញ មានការបង្កើតនូវនិតិវិធីផ្សេងៗក្នុងការសន្ទានរវាងប្រទេសរុស្ស៊ី និងប្រទេសអ៊ុយក្រែន

ភ្នំពេញ៖ ថ្លែងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក អគ្គអាន់តូនីញ៉ូ ហ្គូទែរ៉េស [Antonio Guterres] អគ្គលេខាធិការអង្គការសហប្រជាជាតិ {UN} លោកចង់ឃើញមានការបង្កើតនូវនិតិវិធីផ្សេងៗ សម្រាប់ឲ្យមានការសន្ទានរវាងប្រទេសរុស្ស៉ី និងប្រទេសអ៊ុយក្រែន ដើម្បីរកផ្លូវបញ្ចប់បញ្ហាដែលអាចកើតមានឡើង និងឈានទៅរកសន្ដិភាពរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថាការថ្លែងពីសំណាក់អគ្គលេខាធិការអង្គការសហប្រជាជាតិ {UN} នេះធ្វើឡើង ក្នុងសន្និសីទសារព័ត៌មានក្រោយការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាសណ្ខានគារសុខាដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ រួចមក។

លោក អាន់តូនីញ៉ូ ហ្គូទែរ៉េស បានបញ្ជាក់ថា៖ អ្វីដែលបានកើតមានឡើងនៅប្រទេសអ៊ុយក្រែន គឺជាការបំពាននូវធម្មនុញ្ញបូរណភាពទឹកដីរបស់ប្រទេសគេមួយ។

ទាក់ទិនទៅនឹងរឿងសង្រ្គាមដែលកំពុងកើតមានកាន់តែអាក្រក់នៅប្រទេសអ៊ុយក្រែននេះដែរ លោក អគ្គលេខាធិការអង្គការសហប្រជាជាតិ បានលើកឡើងដោយបញ្ជាក់ថា៖អ្វីដែល អង្គការសហប្រជាជាតិកំពុងបំពេញការងារ ហើយនិងអ្វី ដែលកំពុងកើតមានឡើងមួយនេះ គឺខិត ខំប្រឹងប្រែងជួយស្វែងរកដំណោះស្រាយដោយសន្តិវិធី និងវាមានភាពច្បាស់លាស់។

ប្រមុខរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានបញ្ជាក់បន្ថែមថា៖”ចំពោះរឿងដែលបានកើតឡើងនៅប្រទេសអ៊ុយក្រែន គឺជាការបំពានធម្មនុញ្ញបូរណភាពទឹកដីរបស់អ៊ុយក្រែន។ លោកបានថ្លែងឱ្យដឹងដែរថា៖ចំពោះការរកដំណោះស្រាយដោយការបង្កើតនិតិវិធីសម្រាប់ការសន្ទនា ហើយរកច្រកចេញនៅថ្ងៃខាងមុខនោះវានឹងនាំមកនូវសន្តិភាពឡើងវិញ។

គួរបញ្ចាក់ថាសង្គ្រាមដែលកំពុងអូសបន្លាយពេលច្រើនខែកន្លងមកនេះ រវាងរុស្ស៉ី និងអ៊ុយក្រែន វាបានចាប់ផ្ដើមតាំងតែនាខែកុម្ភៈ ឆ្នាំ២០២២មក ដោយបណ្តាលឱ្យប្រទេសអ៊ុយក្រែនខ្ទេចខ្ទាំ និងពលរដ្ឋរាប់សិបនាក់បានបាត់បង់ជីវិត។ក្រៅពីនេះហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់ប្រទេសអ៊ុយក្រែនបានទទួលរងខូចខាត ដោយសារសង្រ្គាមកំពុងឆាបឆេះដែលគេមិនដឹងថានឹងបញ្ចប់នៅពេលណាមួយនេះ ៕ ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner