ប្រធានអាអាស៊ាន៖ ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន គឺជាដៃគូមួយដ៏សំខាន់រឹងមាំ និងយូរអង្វែង ក្នុងរយៈជិត ៥ទសវត្ស នាំមកនូវភាពជោគជ័យដ៏ធំធេង និងត្រចះត្រចង់លើគ្រប់វិស័យ

ភ្នំពេញ៖ សម្ដេចអក្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានថ្លែងថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន គឺជាដៃគូមួយដ៏សំខាន់រឹងមាំ និងយូរអង្វែង ក្នុងរយៈជិត ៥ទសវត្ស នាំមកនូវភាពជោគជ័យដ៏ធំធេង និងត្រចះត្រចង់លើគ្រប់វិស័យ ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៃតំបន់ទាំងពីរ ។ ការបញ្ជាក់របស់សម្ដេចតេជោដូចនេះ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយមានការចូលរួមពីប្រមុខរដ្ឋ/រដ្ឋាភិបាលសមាជិកអាស៊ានដទៃទៀត និងឯកឧត្តម Fumio Kishida នាយករដ្ឋមន្រ្តីជប៉ុន នៅរាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រទេសជប៉ុន ជាដៃគូដ៏ស្មោះត្រង់របស់អាស៊ាន ក្រោមកិច្ចសហប្រតិបត្តិការចក្ខុមួយអត្តសញ្ញាណមួយ និងអនាគតតែមួយ ខណៈនៅឆ្នាំក្រោយ ភាគីទាំងពីរ នឹងបើកកិច្ចប្រជុំកំពូលរំលឹកខួប៥០ឆ្នាំ ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយគ្នា នាទីក្រុងតូក្យូ ប្រទេសជប៉ុន ។

សម្ដេចតេជោ បានបន្តថា ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន-ជប៉ុន គឺជាដៃគូមួយ ដ៏សំខាន់ រឹងមាំ និងយូរអង្វែង ភាគជាដៃគូដែលចេញពីបេះដូងរបស់អាស៊ាន-ជប៉ុន ក្នុងរយៈជិត ៥ទសវត្ស កន្លងមកនេះ បាននាំមកនូវភាពជោគជ័យដ៏ធំធេង និងដ៏ត្រចះត្រចង់លើគ្រប់វិស័យ ដែលបានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន នៃតំបន់ទាំងពីរ ។

សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ ចំពោះវឌ្ឍនភាពជាក់ស្ដែង នៃការអនុវត្តការកែសម្រួលការអនុវត្តសេចក្តីប្រកាសចក្ខុវិស័យស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន ចក្ខុវិស័យមួយ អត្តសញ្ញាណមួយ និងអនាគតតែមួយ ៕ ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner